ជនភៀសសឹក ២,៦៦៧គ្រួសារ ស្មើ ៨,៦០៨នាក់ ត្រូវបានក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ង - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ជនភៀសសឹក ២,៦៦៧គ្រួសារ ស្មើ ៨,៦០៨នាក់ ត្រូវបានក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ង

 ជនភៀសសឹក ២,៦៦៧គ្រួសារ ស្មើ ៨,៦០៨នាក់ ត្រូវបានក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តផ្គត់ផ្គង់ម្ហូបអាហារ ២ពេលជារៀងរាល់ថ្ងៃ

(ព្រះវិហារ)៖ ក្រោមការណែនាំរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានក្រុមការងារសហព័ន្ធយុវជន បូជាការពារយុត្តិធម៌ នៅថ្ងៃចន្ទ ទី០៦ ខែតុលានេះ បាននឹងកំពុងបន្តចម្អិនម្ហូបអាហារប្រចាំថ្ងៃចំនួន ២ពេលសម្រាប់ផ្គត់ផ្គង់ជនភៀសសឹក ២គោលដៅ នៅក្នុងខេត្តព្រះវិហារ។

លើបណ្តាញសង្គមរបស់យុវជនបូជាការពារយុត្តិធម៌ បានឲ្យដឹងថា ប្រជាពលរដ្ឋភៀសសឹកចំនួន ២គោលដៅ ២,៦៦៧គ្រួសារ ស្មើ ៨,៦០៨នាក់ គឺនៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៨៨៤គ្រួសារ ស្មើ ៦,៤៨៧នាក់ និងជំរំវត្តកំពង់សង្កែ ស្រុកឆែប ចំនួន ៧៨៣គ្រួសារ ស្មើ ២,១២១នាក់។

ការចុះដល់ទីតាំងរៀបចំផ្គត់ផ្គង់ម្ហូបអាហារ ឲ្យជនភៀសសឹករបស់ក្រុមសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ធ្វើឡើងក្រោមកិច្ចសហការរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធជាមួយលោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ៕

No comments:

Post a Comment

Pages