ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តបាត់ដំបង - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តបាត់ដំបង

 (បាត់ដំបង)នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តបាត់ដំបង។ 


ពិធីនេះក៏មានការអញ្ជេីញចូលរួម ពី ឯកឧត្ដម លោកជំទាវ ប្រតិភូអមដំណេីរ , ឯកឧត្ដម អ៊ុយ រី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បណ្តារមន្ទីរ អង្គភាពពាក់ព័ន្ធ មេបញ្ជាការ កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ និវត្តជន ប្រារព្ធ ឡើង នៅសាលប្រជុំ សាលាខេត្តបាត់ដំបង។


ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងតែងតាំងអនុប្រធានចំនួន ៩រូប និងសមាជិក សមាជិកាចំនួន ៣៦រូបទៀត។


ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តបាត់ដំបង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ព្រមទាំងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងជឿជាក់យ៉ាងមុតមាំប្រគល់តួនាទី និងភារកិច្ច ដ៏មានសារៈសំខាន់នេះដល់ ឯកឧត្តម រួមជាមួយសមាជិក សមាជិកា អ.ន.ក.ខេត្ត ដើម្បីដឹកនាំ គ្រប់គ្រង គាំពារ និងគាំទ្របងប្អូនជាអតីតយុទ្ធជន និងនិវត្តជន ក្នុងភូមិសាស្ត្រខេត្ត ចាប់ពីពេលនេះតទៅ។


ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មាធិការ អ.ន.ក ខេត្ត ឯកឧត្តម សុខ លូ និងសមាជិក សមាជិកាទាំងអស់បានប្តេជ្ញាចិត្តដូចខាងក្រោម៖

១- ប្តេជ្ញាគោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគមអតីត យុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសគោលការណ៍ និងសេចក្តីសម្រេចចិត្តរបស់មហា សន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស

២- ធ្វើជាសេនាធិការជូនគណៈកម្មាធិការ អ.ន.ក.ថ្នាក់កណ្តាល និងគណៈកម្មាធិការ អ.ន.ក.ខេត្ត រក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ ស្មារតីទទួលខុសត្រូវរួម

៣- ជំរុញការចេញសេចក្តីសម្រេចទទួលស្គាល់សមាជិកសកម្មរួមមានអតីតយុទ្ធជន និងនិវត្តជន ថ្មីៗ នៅថ្នាក់ខេត្ត និងក្រុង ស្រុកឱ្យបានឆាប់រហ័ស ដើម្បីពង្រីកសមាសភាពឱ្យបានទូលំ ទូលាយ សម្រាប់បងប្អូនជាអតីតយុទ្ធជន និងនិវត្តជនទូទាំងខេត្ត

៤- យកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរបស់បងប្អូនជាសមាជិក ដោយជំរុញ ការចុះក្តាប់ជាប់នូវស្ថានការណ៍ និងជីវភាពរស់នៅជាក់ស្តែង ព្រមទាំងផ្តល់ការគាំទ្រ ចំពោះសមាជិក ដែលជួបការខ្វះខាត កំពុងមានជំងឺ ឬត្រូវការការជួយអន្តរគមន៍នានា

៥- យកចិត្តទុកដាក់ខ្ពស់ចំពោះការងារបេឡាមរណសង្គ្រោះ ដើម្បីផ្តល់ការឧបត្ថម្ភដល់គ្រួសារ សមាជិក ដែលបានទទួលមរណភាព បានទាន់ពេលវេលា សំដៅរួមចំណែកសម្រាលទុក្ខលំបាករបស់ពួកគាត់

៦- ចូលរួមខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយនានា ពាក់ព័ន្ធនឹងការគាំពារដល់អតីតយុទ្ធជន និងនិវត្តជន ជាពិសេសការផ្តល់របបសន្តិសុខសង្គម និងសេវាបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)

៧- ប្តេជ្ញាអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធពិធីបើកមហាសន្និបាតវិសាមញ្ញ តំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន អ.ន.ក. ក្នុងឱកាសប្រារព្ធ ខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា។




















































No comments:

Post a Comment

Pages