ផ្លូវជាតិលេខ១០ មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រជាប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ​មួយខ្សែដ៏មាន​សារសំខាន់ តភ្ជាប់​ពីស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរ​សោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ​កុង ។ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ផ្លូវជាតិលេខ១០ មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រជាប្រព័ន្ធហេដ្ឋា​រចនាសម្ព័ន្ធ​មួយខ្សែដ៏មាន​សារសំខាន់ តភ្ជាប់​ពីស្រុក​សំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរ​សោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះ​កុង ។

 ផ្លូវជាតិមួយខ្សែនេះ​ នឹងក្លាយជាចរន្តបម្រេីដល់សេដ្ឋកិច្ចខេត្តទាំងពីរផង​ និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ផង​ ដែលនឹងក្លាយជាជម្រេីសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វេីដំណេីរកំសាន្តនៃខេត្តព្រៃភ្នំ​ និងខេត្តសមុទ្រ។ នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧​ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ច​បង្កេីនចរន្តដឹកជញ្ជូន​ បង្កេីតឱកាសសម្រាប់អ្នកវិនិយោគ​ និងប្រជាជន។ 


ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតីនៃប្រទេសកម្ពុជាមួយខ្សែនេះ បាន​ឆ្លង​កាត់តំបន់ភ្នំខ្ពស់ទៀបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃប្រឹក្សាខ្ពស់ទៀបដ៏ខៀវ​ស្រងាត់​។ ព្រមជាមួយគ្នានេះ​ ក៏មានស្ពានដែលខ្ពស់ជាងគេ​ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង​ បង្កេីតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ។ 










No comments:

Post a Comment

Pages