ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង

 


នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង ការផ្សព្វផ្សាយបទបញ្ជាលេខ០២បប ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥របស់រាជរដ្ឋាភិបាល និងលិខិតលេខ៥០១ល.ស របស់អគ្គលេខាធិការ អ.ជ.ប.គ.ញ ព្រមទាំងការជូនប័ណ្ណសរសើរដល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានចាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង។


ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្រ្កាបគ្រឿងញៀនយ៉ាងមានប្រសិទ្ធភាព។ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់អាជ្ញាធរ និងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្រ្កាបគ្រឿងញៀនឱ្យកាន់តែសកម្មភាពបន្ថែមទៀត។


ឯកឧត្តម សុខ លូ ក្រើនរំលឹកដល់អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវជំរុញការរៀបចំបង្កើតភូមិ«ស» គ្មានគ្រឿងញៀន ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់ការរំលោភដីចំណីផ្លូវ និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន។


ឯកឧត្តម ណែនាំដល់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបើកយុទ្ធនាការជំរុញឱ្យមន្រ្តីចេះប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs និងចុះផ្សព្វផ្សាយណែនាំឱ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ App NoDrugs ដើម្បីរាយការណ៍ពីករណីគ្រឿងញៀន ខណៈអ្នកចូលមើលអាចទទួលបាននូវចំណេះដឹងទូទៅពាក់ព័ន្ធនឹងគ្រឿងញៀន និងចំណេះដឹងពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពបំណិនជីវិត ដែលជាមូលដ្ឋាន ក្នុងការបង្ការ និងការពារខ្លួន ការពារគ្រួសារ ក៏ដូចជាមិត្តភក្តិកុំឱ្យពាក់ព័ន្ធឬចាញ់ការបោកបញ្ឆោតឱ្យទៅប្រើប្រាស់គ្រឿងញៀន។ការរាយការណ៍តាមរយៈកម្មវិធីទូរស័ព្ទដៃ App NoDrugs ធានាបាននូវសុវត្ថិភាព និងការសម្ងាត់១០០%។


ឯកឧត្តម ក្រើនរំលឹកដល់មន្ទីរ អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវជំរុញការផ្សព្វផ្សាយយុទ្ធនាការថែរក្សាអនាម័យបរិស្ថានឱ្យបានផុសផុល ទប់ស្កាត់ការបំពុលបរិស្ថាន បញ្ឈប់ការដុតសំរាម និងកាត់បន្ថយការរំពងសំឡេងទ្រហឹងអឺងកងយ៉ាងអនាធិបតេយ្យ។


ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់មន្រ្តីអប់រំ និងសុខាភិបាលដែលបានជាប់ចំណាត់ថ្នាក់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីលើកកម្ពស់មុខមាត់ខេត្តបាត់ដំបង។


យោងតាមសេចក្ដីសម្រេចស្ដីពីការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលដែលបានជាប់ចំណាត់ថ្នាក់ ថ្នាក់ខេត្តចំនួន១២អង្គភាពក្នុងខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២៥មានដូចជា៖អនុវិទ្យាល័យចំនួន៤រួមមាន៖១.អនុវិទ្យាល័យ បាក់អំរែក ស្រុកឯកភ្នំ លេខ១ ,អនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល លេខ២, អនុវិទ្យាល័យសំពៅលូន ស្រុកសំពៅលូន លេខ៣,អនុវិទ្យាល័យវត្តគរ ក្រុងបាត់ដំបង លេខ៤។សាលាបឋមសិក្សាចំនួន៤រួមមាន៖សាលាបឋមសិក្សាសម្ដេច ជា ស៊ីម ក្រុងបាត់ដំបង លេខ១, សាលាបឋមសិក្សាបោះពោធិ៍ ស្រុកសង្កែ លេខ២, សាលាបឋមសិក្សាដំណាក់ក្សាន្ត ស្រុកភ្នំព្រឹក លេខ៣,សាលាបឋមសិក្សា អភិវឌ្ឍន៍សំឡូត លេខ៤។វិស័យសុខាភិបាលចំនួន៤អង្គភាពរួមមាន៖មណ្ឌលសុខភាព បួរ ស្រុកភ្នំព្រឹក លេខ១, មណ្ឌលសុខភាពតាលាស់ ស្រុកមោងឫស្សី លេខ២,មណ្ឌលសុខភាពបារាំងធ្លាក់ លេខ៣ និងមណ្ឌលសុខភាព បឹងព្រីង ស្រុកថ្មគោល លេខ៤៕



















No comments:

Post a Comment

Pages