បាត់ដំបង៖ បើតាមសេចក្តីបំភ្លឺព័ត៌មាន របស់អធិការដ្ឋាននគរបាលស្រុកសង្កែ កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ មានករណីមនុស្សស្លាប់ នៅចំណុច(ទីតាំងស្ថានីយ៍ថ្លឹងរថយន្ត) ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង សពឈ្មោះ វង វ៉ន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងស្យា ឃុំស្វាយអំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (តៃកុងឡាធំ)។
ក្រោយពេលកើតហេតុលោកអធិការនគរបាលស្រុក បានចាត់តាំងកម្លាំងនគរបាលផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង២ សហការជាមួយអាជ្ញាធរពាក់ព័ន្ធបង្កើតបានជាគណៈកម្មការ ចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យសាសព ពិនិត្យឃើញថាពុំអ្វីគួរកត់សំគាល់ ព្រមទាំងទទួលបានការបំភ្លឺរបស់ ឈ្មោះ តាំង ភូមិវិទ្យា ភេទប្រុស អាយុ១៧ឆ្នាំ (ត្រូវជាប្អូនបង្កើតជនរងគ្រោះ) មានទីលំនៅ ភូមិត្រពាំងស្យា ឃុំស្វាយអំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ព្រូឡាន) បានឲ្យដឹងថានៅថ្ងៃទី ១៥និង៣០នាទី បងប្រុស(សាកសព) បានបើករថយន្តចូលចតក្នុងស្ថានីថ្លឹងរថយន្តរងចាំ មុនចូលដេក(ក្នុងកាប៊ីនឡាន) បានផឹកស្រាបៀABC អស់ចំនួន ២កំប៉ុង ចំណែកខ្លួនរៀបចំរថយន្តរួចប្រហែលម៉ោង១រំលងអាធ្រាដក៏ចងអង្រឹងដេកក្រោមឡាន លុះដល់ម៉ោង ៥និង៣០នាទី ងើបឡើងក៏បើករថយន្តទៅលាងហើយរួចបើកទុកកន្លែងដដែល ទើបដើរកបងប្រុស រហូតដល់ម៉ោង ៦និង០០នាទី ឃើញដេកស្លាប់នៅគុម្ពឬស្សីចម្ងាយ ៥០ម៉ែត្រពីកន្លែងដេក ដោយមិនទាន់លើកខោ និងកំណត់ហេតុបំភ្លឺពីសាក្សីជុំវិញកន្លែងកើតហេតុ ។
សមត្ថកិច្ចនគរបាល និងសមាជិកគណៈកម្មការចម្រុះ បានឯកភាពសន្និដ្ឋានបឋមបានថាសពស្លាប់ដោយសារជម្ងឺគាំងបេះដូង ទស់ជាលទ្ធផលដូចនេះក្តី ក៏សមត្ថកិច្ចនៅតែបន្តនីតិវិធីស៊ើបអង្កេតយកចិត្តទុកដាក់លើ ករណីនេះ ។ ដោយទទួលបានសំណូមពរពីគ្រួសារសព គណៈកម្មការចំរុះបានឯកភាពគ្នាប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីនៅភូមិត្រពាំងស្យា ឃុំស្វាយអំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សេចក្តីដូចបានជម្រាបជូនខាងលេី សូមសា ធារណជន អ្នក សារព័ត៌មាន អ្នក និយ មប្រេីប្រាស់បណ្តាញសង្គមជ្រាបជា ព័ត៌មាន សូមអរគុណ៕(អធិការដ្ឋាននគរបាលស្រុកសង្កែ)

No comments:
Post a Comment