ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យស្ថានភាពការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម សុខ លូ អញ្ជើញពិនិត្យស្ថានភាពការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

 នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីជំនាញចុះពិនិត្យមើលស្ថានភាពនៃការបើកដំណើរការសេវាសាធារណៈឡើងវិញនៅតាមបណ្ដាស្រុកជាប់ព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។


ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានអញ្ជើញចុះពិនិត្យដំណើរការសេវាសាធារណៈនៅតាមរដ្ឋបាលស្រុក មណ្ឌលសុខភាព សាលារៀន និងទីប្រជុំជនមួយចំនួននៅក្នុងមូលដ្ឋានស្រុកសំពៅលូន ភ្នំព្រឹក កំរៀង សំឡូត និងស្រុកបាណន់។


សូមជម្រាបថា សម្រាប់គ្រឹះស្ថានអប់រំនៅក្នុងខេត្តបាត់ដំបង មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានចេញសេចក្ដីណែនាំស្ដីពីការបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតនៅស្រុកសំឡូត កំរៀង ភ្នំព្រឹក សំពៅលូន និងស្រុកបាណន់ឱ្យដំណើរបង្រៀន-រៀនធម្មតាចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។


គួរកត់សម្គាល់ថា បន្ទាប់ពីប្រទេសកម្ពុជា-ថៃ បានអនុវត្តបទ«ឈប់បាញ់ភ្លាម នៅនឹងកន្លែង» ដែលបានចូលជាធរមានចាប់ពីម៉ោង ១២៖០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការបម្រើសេវាសាធារណៈនៅតាមបណ្ដាស្រុកជាប់ព្រំដែន ជាពិសេសប្រជាពលរដ្ឋភៀសសឹកពីតាមតំបន់ព្រំដែនមកស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានាក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបន្តបន្ទាប់ជាមួយអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងកំពុងដំណើរការអាជីវកម្មរកស៊ីជាប្រក្រតី។


បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៨ ខែធ្នូដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥  ក្នុងអំឡុងសង្គ្រាមជាង២០ថ្ងៃភាគីថៃបានបាញ់ផ្លោងចូលដែនអធិបតេយ្យកម្ពុជាធ្វើឱ្យរងផលប៉ះពាល់ និងការខូចខាតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋជាង៤០ខ្នង, សាលារៀន អគារសាធារណៈ និងរបួសជនជាតិចិន។


សូមជម្រាបថា គិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានបានជួយជួសជុលផ្ទះប្រជាពលរដ្ឋ៨ខ្នង នៅស្រុកភ្នំព្រឹក និង២៧ខ្នងទៀតនៅស្រុកសំពៅលូន ព្រមទាំងកំពុងសហការជាមួយក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមភូមិករប្រជាពលរដ្ឋ៕











No comments:

Post a Comment

Pages