ឯកឧត្តម ហង់ជួន ណារ៉ុន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្រុកជាំក្សាន្ត - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម ហង់ជួន ណារ៉ុន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្រុកជាំក្សាន្ត

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកចែកជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ស្ថិតក្នុងជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់មកលើការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងខេត្តព្រះវិហារ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការបន្តគាំទ្រ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើងផងដែរ។

ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ក្នុងការបង្កើនគុណភាពបង្រៀន និងការរៀននៅតាមសាលារៀនដាច់ស្រយាល និងតំបន់ព្រំដែន ជាពិសេសនៅតាមមណ្ឌលភៀសសឹកក្នុងពេលមានសង្គ្រាម។ ហេតុនេះសូមឱ្យមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ បន្តគាំទ្រការរៀនតាមសាលារៀនដាច់ស្រយាល និងផ្តល់អាទិភាពខ្ពស់មកលើការបណ្តុះបណ្តាលធនធានមនុស្សនៅតំបន់ព្រំដែន ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតាមមូលដ្ឋានក្នុងខេត្តព្រះវិហារឱ្យកាន់តែប្រសើរ៕

No comments:

Post a Comment

Pages