មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកទឹកចិត្តដល់មន្ទីរព័ត៌មានខេត្តស្វាយរៀង បន្តពង្រឹងគុណភាពការផ្សាយព័ត៌មានឱ្យទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពទុកចិត្ត - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន លើកទឹកចិត្តដល់មន្ទីរព័ត៌មានខេត្តស្វាយរៀង បន្តពង្រឹងគុណភាពការផ្សាយព័ត៌មានឱ្យទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពទុកចិត្ត

(ស្វាយរៀង)៖ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកសម្របសម្រួលការងារជាមួយមន្ទីរព័ត៌មានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្តរបស់មន្ទីរព័ត៌មានខេត្តស្វាយរៀង នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះបានធ្វើការវាយតម្លៃលទ្ធផលការងារដែលអនុវត្តបានក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២៦ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅមូលដ្ឋាន។ ជាមួយគ្នានេះ ក៏បានកំណត់ទិសដៅសំខាន់ៗសម្រាប់ការអនុវត្តការងារបន្ត ដើម្បីឆ្លើយតបទៅនឹងតម្រូវការព័ត៌មានរបស់សាធារណជន និងការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព។

លោក ឡុង សេង បានលើកឡើងថា ការងារដែលមន្ទីរព័ត៌មានខេត្តស្វាយរៀងសម្រេចបានក្នុងរយៈពេលកន្លងមកនេះ ដោយចាត់ទុកថា ជាសមិទ្ធផលសំខាន់បង្ហាញពីការខិតខំប្រឹងប្រែង ការទទួលខុសត្រូវខ្ពស់ និងកិច្ចសហការល្អរបស់មន្ត្រីរាជការទាំងអស់ក្នុងការអនុវត្តភារកិច្ចតាមតួនាទី។

លោកក៏បានលើកទឹកចិត្តឱ្យមន្ទីរបន្តពង្រឹងគុណភាពការងារ បង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ និងមានភាពទុកចិត្តបាន ដើម្បីរួមចំណែកលើកកម្ពស់វិស័យព័ត៌មាន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ អនុរដ្ឋលេខាធិការ បានជម្រាបពីដំណើរការរៀបចំរបស់មន្ទីរព័ត៌មានខេត្តស្វាយក្នុងបើក «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ» ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលគ្រោងធ្វើឡើងនាពេលខាងមុខនេះ៕

No comments:

Post a Comment

Pages