រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃ ១៥៩អង្គ​ ដើម្បីឧទ្ទិសដល់វីរកងទ័ព វីរនគរបាល និងបុព្វការីជនដែលពលីជីវិតដោយសារបុព្វហេតុជាតិមាតុភូម - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីបង្សុកូលរាប់បាត្រព្រះសង្ឃ ១៥៩អង្គ​ ដើម្បីឧទ្ទិសដល់វីរកងទ័ព វីរនគរបាល និងបុព្វការីជនដែលពលីជីវិតដោយសារបុព្វហេតុជាតិមាតុភូម

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ខិតជិតដល់ ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកជំទាវ លោក លោកស្រី មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃ ១៥៩អង្គ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នាសួនសម្ដេចតេជោ ក្រុងស្ទឹងសែន។

ក្នុងពិធីបុណ្យទក្ខិណានុប្បទានបង្សុកូល និងរាប់បាត្រព្រះសង្ឃនេះមានគោលបំណងផ្សារភ្ជាប់ជាមួយនឹងការគោរពដឹងគុណ និងការគាំទ្រដល់វីរកងទ័ពវីរនគរបាលជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិ តាមបណ្តោយព្រំដែន និងការចូលរួមចំណែកសង្គម និងការគោរពដឹងគុណដល់វីរកងទ័ពជួរមុខនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការចូលរួមនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្ថាប័ន ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងការពង្រឹងស្មារតីសាមគ្គីជាតិ ដើម្បីអភិរក្ស លើកកម្ពស់វប្បធម៌ប្រពៃណីខ្មែរ ឱ្យកាន់តែរឹងមាំ និងបន្តឱ្យយុវជនជំនាន់ក្រោយបានទទួលនូវបទពិសោធន៍ក៏ដូចជាចំណេះដឹងថ្មីៗក្នុងការអនុវត្តការរស់នៅប្រចាំថ្ងៃ ពិសេសត្រូវមានសីលក្នុងខ្លួន៕

No comments:

Post a Comment

Pages