ថ្នាក់ដឹកនាំខេត្តបាត់ដំបង សំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ថ្នាក់ដឹកនាំខេត្តបាត់ដំបង សំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការសាលាខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ពិធីសំណេះសំណាលនេះធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តបាត់ដំបង បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការគ្រប់រូបដែលបានបំពេញភារកិច្ចយ៉ាងសកម្ម មិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការបម្រើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង។ លោកបន្តថា ថ្វីត្បិតតែស្ថានភាពការងារប្រចាំថ្ងៃ និងកម្មវិធីរបស់រដ្ឋបាលខេត្តបាត់ដំបងមានភាពមមាញឹកច្រើនក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្តបានខិតខំបំពេញការងារ មានស្មារតីសាមគ្គីភាពខ្ពស់ មានឆន្ទៈរួមគ្នា និងសហការគ្នាយ៉ាងល្អសម្រេចរាល់កិច្ចការដែលថ្នាក់ដឹកនាំប្រគល់ជូន។

លោក យ៉ូវ សេងគុណ គូសបញ្ជាក់ថា ក្រោមការដឹកនាំដោយផ្ទាល់ពីលោកប្រធានក្រុមប្រឹក្សាខេត្តលោកអភិបាលខេត្ត រួមទាំងគណៈអភិបាល ថ្នាក់ដឹនាំ មន្ត្រីរាជការទាំង ព្រមទាំងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីប្រជាពលរដ្ឋ ពាណិជ្ជករ អាជីវករ និងគ្រប់សមាសភាព បានធ្វើឱ្យខេត្តបាត់ដំបងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស មានលំនឹងផ្នែកសេដ្ឋកិច្ច កសិកម្ម ទេសចរណ៍ គ្រប់គ្រងស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គមបានល្អព្រមទាំងទទួលបានគម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរចំពោះមន្រ្តីរាជការគ្រប់រូបដែលបានខិតខំបំពេញការងារបានយ៉ាងល្អ និងត្រូវបន្តពង្រឹងសមត្ថភាព ចំណេះដឹង និងជំនាញវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម សុខ លូ ណែនាំដល់មន្រ្តីរាជការត្រូវពង្រឹងសាមគ្គីភាពជួយគ្នាទៅវិញទៅមកបង្កើនទំនាក់ទំនងល្អក្នុងកន្លែងកាងារដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតនិងបន្តបំពេញបេសកកម្មការងារបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ដោយលោកបានចាត់ទុកការហត់នឿយរបស់មន្រ្តីរាជការ គឺជាក្ដីសុខរបស់រាស្រ្ត។

ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានរួមសុខរួមទុក្ខបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងខេត្តបាត់ដំបងយ៉ាងសកម្មពេញមួយឆ្នាំកន្លងមកនេះ ពិសេសក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ និងការអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋភៀសសឹកក៏ដូចជាគ្រួសារកងទ័ព៕

No comments:

Post a Comment

Pages