មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ បន្តនិរន្តរភាពយុទ្ធនាការថែមទៀត ក្នុងការបោសសម្អាត Online Scams នៅខេត្តកែប - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ បន្តនិរន្តរភាពយុទ្ធនាការថែមទៀត ក្នុងការបោសសម្អាត Online Scams នៅខេត្តកែប

(កែប)៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ តំណាងឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធនៃខេត្តកែប បន្តចូលរួមឱ្យបានផុលផុសថែមទៀត ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាម (Online Scams) ដោយអនុវត្តទៅតាមច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលប្រកាសដាក់អោយប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅថ្មីៗ អោយមានប្រសិទ្ធភាពខ្ពស់។

ការណែនាំដូច្នេះ របស់នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តរភាពយុទ្ធនាការ បោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគបរទេស សំដៅរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានស្ថិរភាពល្អ។

កិច្ចប្រជុំនេះ ធ្វើឡើងនូវសាលប្រជុំសាលាខេត្តកែប នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយចូលរួមពីសំណាក់ លោក ប៊ុន យោង អភិបាលរងខេត្ត​ តំណាងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ប្រតិភូអមដំណើរតំណាងមន្ទីរ​ អង្គភាពជំនាញ​ កងកម្លាំងទាំងបី​ និងអាជ្ញាធរមូលដ្ឋាន។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបន្តថា Online Scams គឺជាទម្រង់នៃការបោកបញ្ឆោត ដែលប្រើប្រាស់បណ្តាញអ៉ីនធឺណិត និងប្រើគ្រប់រូបភាព ដើម្បីទទួលបានប្រាក់ ព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យសំខាន់ៗ ពីជនរងគ្រោះ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ និងធ្វើឱ្យវិស័យទេសចរណ៍ និងវិនិយោគិន ធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។

ផ្តើមចេញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានា បានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)​ ព្រមទាំងបានធ្វើឱ្យបទល្មើសនេះ ត្រូវបានកាត់បន្ថយ និងលុបបំបាត់ចេញពីក្នុងភូមិសាស្ត្រ​សំខាន់ៗជាច្រើន ដែលធ្វើឱ្យសន្តិសុខក្នុងសង្គមកម្ពុជាទាំងមូល មានភាពល្អប្រសើរ។

លោក ប៊ុន យោង អភិបាលរងខេត្ត បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញ ពីលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចុះធ្វើរដ្ឋបាលចំហរ និងផ្សព្វផ្សាយ អប់រំដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងតាមដានជាប្រចាំ ព្រមទាំងបង្ការទប់ស្កាត់បានទាន់ពេលវេលា នៅល្បែងស៊ីសងគ្រប់ប្រភេទ រួមទាំងបទល្មើស Online Scams ផងដែរ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រួមជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយ អប់រំ បានប្រគល់ជូនថវិកា​ និងសម្ភារៈ​ ភេសជ្ជៈ​ ជូនដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាខេត្តកែប ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះផងដែរ៕

No comments:

Post a Comment

Pages