រដ្ឋមន្ត្រីសុខាភិបាល ជួបពិភាក្សាជាមួយសាស្ត្រាចារ្យ និងនិស្សិតជំនាញព្យាបាលដោយចលនា ព្យាបាលបញ្ហាការនិយាយ និងធុរៈកិច្ចនៃសហរដ្ឋអាមេរិក - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រីសុខាភិបាល ជួបពិភាក្សាជាមួយសាស្ត្រាចារ្យ និងនិស្សិតជំនាញព្យាបាលដោយចលនា ព្យាបាលបញ្ហាការនិយាយ និងធុរៈកិច្ចនៃសហរដ្ឋអាមេរិក

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាជាមួយ លោក Ted Morley សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU) សហរដ្ឋអាមេរិក ព្រមទាំងនិស្សិតចំនួន ២១រូប ដែលមានមុខជំនាញសិក្សាចម្រុះក្នុងវិស័យសុខាភិបាល ការព្យាបាលដោយចលនា ការព្យាបាលបញ្ហាការនិយាយ និងធុរៈកិច្ច។

ជំនួបនេះបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់អំពីប្រព័ន្ធសុខាភិបាល ការផ្តល់សេវាថែទាំសុខភាព ការផ្តល់ហិរញ្ញប្បទានសុខាភិបាល ភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងសេវាថែទាំសុខភាពគ្រប់កម្រិត ការលើកកម្ពស់សុខភាពសាធារណៈ និងការពង្រីកការគ្របដណ្តប់សុខភាពជាសកល តាមរយៈប្រព័ន្ធគាំពារសង្គម និងមូលនិធិសមធម៌សុខភាព។ ឯកឧត្តមក៏បានចែករំលែកទស្សនៈ និងបទពិសោធន៍ស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល ដោយសង្កត់ធ្ងន់លើការធ្វើជាគំរូល្អ ការកសាងទំនុកចិត្ត និងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំជាបន្តបន្ទាប់។

ជាចុងបញ្ចប់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងពីទិសដៅអាទិភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ដោយផ្តោតលើការពង្រឹងការថែទាំសុខភាពបឋម ការលើកកម្ពស់សមធម៌សុខាភិបាល អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងការកសាងប្រព័ន្ធសុខាភិបាលដែលមានភាពធន់ ដើម្បីធានាសុខភាព និងសុខុមាលភាពប្រជាជនប្រកបដោយចីរភាព។

ក្នុងឱកាសនោះផងដែរលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជូនពរដល់និស្សិតទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងបានសម្តែងនូវសុទិដ្ឋិនិយមចំពោះការពង្រីកកិច្ចសហប្រតិបត្តិការល្អនាពេលអនាគត រវាងក្រសួងសុខាភិបាល ជាមួយសាកលវិទ្យាល័យ Utah និងសាកលវិទ្យាល័យ Brigham Young University (BYU)៕

No comments:

Post a Comment

Pages