ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់ កម្ពុជា-ជប៉ុន ក្រោមមូលបទ៖ ឆ្ពោះទៅរកការវិនិយោគ និងភាពជាដៃគូយុទ្ធសាស្ត្រ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់ កម្ពុជា-ជប៉ុន ក្រោមមូលបទ៖ ឆ្ពោះទៅរកការវិនិយោគ និងភាពជាដៃគូយុទ្ធសាស្ត្រ

(តូក្យូ)៖ ក្នុងឱកាសនៃការបំពេញបេសកកម្មគោះទ្វារទាក់ទាញនិងជំរុញវិនិយោគ នៅលើទឹកដីនៃប្រទេសជប៉ុន, លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់) បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់ កម្ពុជា-ជប៉ុន ក្រោមមូលបទ៖ «ឆ្ពោះទៅរកការវិនិយោគ និងភាពជាដៃគូយុទ្ធសាស្ត្រ»។

កិច្ចពិភាក្សានេះត្រូវបានសហការរៀបចំដោយ ក.អ.ក. រួមជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ដោយមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងក្រុមហ៊ុនជប៉ុនធំៗដែលមានសក្តានុពលខ្ពស់ ចំនួន ១១ ស្ថាប័ន។

កិច្ចពិភាក្សាត្រូវបានរៀបចំឡើងក្នុងទម្រង់ជាវេទិកាពិភាក្សាជាក់ស្តែង ក្នុងគោលបំណងដើម្បីផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងស៊ីជម្រៅ ចំគោលដៅ និងទៅវិញទៅមក ដោយផ្អែកលើធាតុចូល និងចំណុចសក្តានុពលគន្លឹះរបស់ក្រុមហ៊ុនចូលរួមនីមួយៗ រួមមាន៖ (១) ផែនការជាក់ស្តែងក្នុងការចូលមកកាន់ទីផ្សារ និងការបណ្តាក់ទុននៅកម្ពុជា, (២) យុទ្ធសាស្ត្រអភិវឌ្ឍន៍ធុរកិច្ចរយៈពេលវែង, (៣) ចំណាប់អារម្មណ៍លើការវិនិយោគក្នុងវិស័យអាទិភាព និង (៤) លទ្ធភាពនិងចក្ខុវិស័យក្នុងការពង្រីកប្រតិបត្តិការអាជីវកម្មដែលកំពុងមានស្រាប់ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

តាមរយៈកិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់នេះ ក្រុមហ៊ុនដែលបានចូលរួមទទួលបានឱកាសក្នុងការធ្វើបទបង្ហាញសង្ខេបអំពី វិស័យដែលខ្លួនចាប់អារម្មណ៍ សកម្មភាពធុរកិច្ចរំពឹងទុកនាពេលអនាគត ព្រមទាំងបញ្ហាគន្លឹះ ឬការពិចារណានានា ដែលពាក់ព័ន្ធនឹងការវិនិយោគ និងការអនុវត្តគម្រោង។ ជាមួយគ្នានេះ ក.អ.ក. នឹងផ្តល់ជូននូវព័ត៌មានជាក់លាក់ ស្របតាមតម្រូវការរបស់ក្រុមហ៊ុននីមួយៗ ព្រមទាំងការគាំទ្រផ្នែកប្រឹក្សាយោបល់ប្រកបដោយភាពកក់ក្តៅ ដើម្បីសម្របសម្រួលបង្កលក្ខណៈងាយស្រួល និងធានាដល់ភាពជោគជ័យចំពោះការចូលមកកាន់ទីផ្សារ ក៏ដូចជាការពង្រីកទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនទាំងអស់ នៅក្នុងប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពី កិច្ចពិភាក្សាការងារតុមូលកម្រិតខ្ពស់នេះ តំណាងវិស័យឯកជននៃប្រទេសជប៉ុន និងតំណាងវិស័យឯកជនពីកម្ពុជា ក៏ទទួលបាននូវឱកាស ជួបគ្នាបង្កើតបណ្តាញទំនាក់ទំនងធុរកិច្ច (Business Networking) យ៉ាងជិតស្និទ្ធ និងស៊ីជម្រៅ រវាង ដើម្បីផ្លាស់ប្តូរព័ត៌មាន ស្វែងយល់ពីសក្តានុពលវិនិយោគទៅវិញទៅមក ក៏ដូចជាការស្វែងរកកាលានុវត្តភាពក្នុងការចាប់ដៃគូសហការធុរកិច្ចរួមគ្នា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគឯកជនប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕

No comments:

Post a Comment

Pages