លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងរបាយការណ៍ឆមាសទីមួយ លើកទិសដៅការងារបន្តឆ្នាំ២០២៦

(កំពង់ស្ពឺ)៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំមិថុនា និងរបាយការណ៍ឆមាសទី១លើកទិសដៅការងារបន្ត​ ឆ្នាំ២០២៦ ស្ថិតនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង,សេនាធិការរង,ប្រធាន-អនុប្រធានមន្ទីរ,នាយ-នាយរងការិយាល័យ,មេបញ្ជាការកងអនុសេនាធំ,មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការ ព្រមទាំងនាយទាហាន នាយទាហានរង ចូលរួមផងដែរ។ក្នុង​កិច្ច​ប្រជុំ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​ បានអនុញាតិឲ្យលោកមេបញ្ជាការរង​ ទទួលជំនាញសម្ភារបច្ចេកទេស​​ លើកឡើងពីចំណុចល្អដែលកម្លាំងក្នុងមន្ទីរទាំងអស់សម្រេចបាន និងបានដាក់ទិសដៅបន្ត​ ដើម្បីពង្រឹងការងារក្នុងមន្ទីរឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតផងដែរ។

ថ្លែង​នា​ពេលនោះដែរ លោកឧត្តមសេនីយ៍​ ម៉េង ស្រ៊ុន បានលើកឡើងនៅស្នាដៃដែលទាហាន​​ នាយទាហានរងទាំងអស់​​ បានខិតខំប្រឹងប្រែង ព្យាយាមលះបង់កម្លាំងកាយចិត្តបំពេញនូវតួនាទីបានយ៉ាងល្អ ហើយក៏បានដាក់ទិសដៅបន្តគឺសូមឱ្យនាយទាហានទាំងអស់បន្តខិតខំប្រឹងប្រែងនិងតួនាទីភារកិច្ចបន្ថែមទៀត,បន្តពង្រឹងការផ្សព្វផ្សាយលេខទូរស័ព្ទអន្តរាគមន៏សង្គ្រាះបន្ទាន់ hotline 1292 បន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋបានយល់ពីសារៈសំខាន់​អោយបានកាន់តែច្រើនបន្ថែមទៀត,បន្តពង្រឹងការងារស្រាវជ្រាវបង្ក្រាបនិងអនុវត្តឲ្យបានត្រឹមត្រូវ,ពង្រឹងការងារព័ត៌មានសន្តិសុខកម្លាំងជំនាញត្រូវក្តាប់ឱ្យបាននៅរាល់ព័ត៌មានឲ្យបានជូនលោកមេបញ្ជាការ​,នាយទាហានទាំងអស់ត្រូវយកចិត្តទុកដាក់លើការគោរពវិន័យក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ ជាពិសេសបទបញ្ជាផ្ទៃក្នុងអង្គភាពឲ្យបានល្អ​​ និងត្រូវមានសាមគ្គី ស្រឡាញ់គោរពអោយតម្លៃគ្នា បំពេញការងារជូនអង្គភាពហើយបានល្អ ដើម្បីអង្គភាពយើងទាំងអស់គ្នា។

មុននឹងបញ្ចប់លោកឧត្តមសេនីយ៍​ ម៉េង ស្រ៊ុន បានអរគុណដល់នាយទាហាន នាយទាហានរងទាំងអស់ដែលបានខិតខំប្រឹងប្រែងនិងលះបង់នៅក្តីសុខផ្ទាល់ខ្លួននិងភាពហត់នឿយបំពេញនៅតួនាទីភារកិច្ចបានយ៉ាងល្អនិងបានជូនពរដល់នាយទាហាន​ នាយទាហានរងទាំងអស់ ព្រមទាំងក្រុមគ្រួសារសូមឲ្យមានសុខភាពល្អជួបតែសុភមង្គលជោគជ័យក្នុងការងារគ្រប់ភារកិច្ច៕

No comments:

Post a Comment

Pages