អភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តស្វាយរៀង អញ្ជើញសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ក្នុងស្រុករមាសហែក

  

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជេីញម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែក ស្វាយរៀង ខេត្តស្វាយរៀង។

ពិធីនេះក៏មានការនិមន្ត និងចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្ត លោកស្រីនាយករដ្ឋបាលសាលាខេត្ត គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក រមាសហែក លោក លោកស្រីជាសប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយ លោកតា និងប្រជាពលរដ្ឋសរុបប្រមាណ ជាង៦០០ នាក់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវក្តីរំភេីបរីករាយដោយបានឃេីញនូវសមិទ្ធផលជាច្រេីនបានកេីតឡេីងនូវវត្តបល្ល័ង្កជានេះ ក្នុងនោះក៏សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះចៅអធិការ គណៈកម្មាធិការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលបាន បរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រេីន ផ្តល់ជូននូវសមិទ្ធផលនានានៅក្នុងវត្តដែលយេីងបានឃេីញ និងមកសម្ពោធនូវថ្ងែនេះ ។

វត្តបល្ល័ង្កជា មានអាយុកាលវ័យចំណាស់មួយ ក្នុងស្រុករមាសហែក ដោយបានកសាងឡើងតាំងពីឆ្នាំ១៨៧៣ គិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុដល់ទៅ ១៥៣ឆ្នាំ និងឆ្លងកាត់ការដឹកនាំរបស់ព្រះគ្រូចៅអធិការ ១៥ជំនាន់ ហេីយមកដល់បច្ចុប្បន្ននេះមានសមិទ្ធផលជាច្រើនបានកើតមានឡើងដោយសារតែការរួបរួមសាមគ្គី ក្នុងទឹកចិត្តជ្រះថ្លា ជំនឿ និងការគោរព ប្រណិប័តដ៏ជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនា ។

បន្ថែមលើសពីនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖

ទី១៖ សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។

ទី២៖ សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយ ណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន

ទី៣៖ សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេសសមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។

ទី៤៖ សំណូមពរបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា និងលើកកម្ពស់អូនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើងឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព ។

ទី៥៖ សូមប្រជាពលរដ្ឋបង្កើនការយោគយល់អធ្យាស្រ័យគ្នាឲ្យបានខ្ពស់ មានសាមគ្គីភាព ចូលរួមកសាងអំពើល្អ និងកាត់បន្ថយទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីបង្កើន ភាពសុខុដុមក្នុងសហគមន៍របស់យើង ។

ទី៦៖ សូមប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ។ ដោយឡែកអាជ្ញាធរមូលដ្ឋានត្រូវចុះអន្តរាគមន៍ ឲ្យបានទាន់ពេលវេលាពេលមានករណីទាំងនោះកើតឡើង ។

ទី៧៖ បន្តតាមដានទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលាលេីករណីស្គេមអនឡាញ ឱ្យអស់ពីមូលដ្ឋានដែលមានការសង្ស័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានចូលរួមនូវបច្ច័យក៏សាងវត្ត និងចែកអំណោយមួយចំនួនទៀតដល់យាយជី តាជី ប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ៕អត្ថបទដោយ Nou Seyha

No comments:

Post a Comment

Pages