ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រី ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom។

កិច្ចបករជុំនេះ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ និងធ្វើការពិភាក្សាលើរបៀបវារៈ៖

*(១). វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ – ២០២៨,

*(២). វឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨,

*និង (៣). សំណូមពរ និងបញ្ហាប្រឈមផ្សេងៗរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដើម្បីបន្តធ្វើឱ្យប្រសើរឡើងនូវបរិយាកាសក្នុងការបំពេញការងារ ក៏ដើម្បីផ្តល់នូវការតម្រង់ទិស សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី។

ពេលបើកកិច្ចប្រជុំផ្ទៃក្នុងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលបានខិតខំបំពេញការងារយ៉ាងមមាញឹក និងបានកត់សម្គាល់ថា ទីស្ដីការគណៈរដ្ឋមន្រ្តីមានការប្រែប្រួលនៃគុណភាពការងារជាបន្តបន្ទាប់ ហើយក៏សម្រេចបាននូវលទ្ធផលការងារជាវិជ្ជមានច្រើន។ ក៏ប៉ុន្តែក៏នៅមានសល់ចំណុចខ្វះខាតមួយចំនួនទៀត ដែលទាមទាមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី បន្តកែលម្អ ពង្រឹង និងត្រូវរួមគ្នាខិតខំបន្ថែមទៀត ដើម្បីបង្កើនគុណភាពនិងប្រសិទ្ធភាពការងារក្នុងការបំពេញមុខងាររបស់ខ្លួន។

ពាក់ព័ន្ធនឹងវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រីឆ្នាំ២០២៤ – ២០២៨, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវមូលវិចារខ្ពស់ចំពោះអង្គភាពពាក់ព័ន្ធនៃទីស្តីការគណៈរដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំចូលរួមអនុវត្តនូវផែនការយុទ្ធសាស្រ្តនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួន ពាក់នឹងការរៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ដោយត្រូវផ្តោតលើការវាយតម្លៃវឌ្ឍនភាពនៃការកែទម្រង់ និងការពង្រឹងស្ថាប័ន តាមរយៈយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (Monitoring and Evaluation) ប្រកបដោយភាពច្បាស់លាស់ ដើម្បីអាចវាស់វែងសមិទ្ធផល បញ្ហាប្រឈម និងកំណត់វិធានការកែលម្អការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ដោយមានការកំណត់ក្របខ័ណ្ឌ វិធីសាស្ត្រ និងខ្លឹមសារឱ្យស្របតាមគោលបំណងនៃផែនការយុទ្ធសាស្ត្រ។

ចំពោះវឌ្ឍនភាពនៃការអនុវត្តផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថល នៃទីស្តីការគណៈរដ្ឋមន្ត្រី២០២៤-២០២៨, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្ដែងនូវអំណរសាទរចំពោះវឌ្ឍនភាពសម្រេចបាន ពិសេសក្នុងការសរសេរនិងអភិវឌ្ឍកម្មវិធីសុសវែរ (App) ជាច្រើន ដែលបានរៀបចំដោយខ្លួ នឯង (Home grown) ដោយក្រុមការងារបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី និងអាចដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ ទោះបីក្រុមការងារនេះនៅមានមន្រ្តីតិចក្តី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យក្រុមការងារបន្តអភិវឌ្ឍប្រព័ន្ធ និងកម្មវិធីសុសវែរសំខាន់ៗមួយចំនួនទៀត ដូចជាប្រព័ន្ធគ្រប់គ្រងទិន្នន័យ ប្រព័ន្ធគ្រប់គ្រងលំហូរឯកសារ និងប្រព័ន្ធគាំទ្រការរៀបចំកិច្ចប្រជុំជាដើម ដើម្បីធ្វើយ៉ាងណាគាំទ្រដល់ការអនុវត្តមុខងារសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្ត្រីឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពខ្ពស់ ដោយធានាឱ្យបាននូវសន្តិសុខ(cybersecurity) និងភាពជាម្ចាស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានជំរុញនិងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបចូលរួមក្នុងដំណើរបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រីឱ្យបានសកម្ម និងបន្តសិក្សារៀនសូត្រ សម្របខ្លួន និងចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេសត្រូវចេះប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សម្រាប់ជាឧបករណ៍ក្នុងការបង្កើនគុណភាព ប្រសិទ្ធភាព ផលិតភាព និងល្បឿនការងារ ស្របតាមចក្ខុវិស័យនៃការកសាងរដ្ឋាភិបាលឌីជីថលរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានក៏បានផ្តល់ការណែនាំមួយចំនួនទៀត ពាក់ព័ន្ធនឹងរបៀបរបបការងារ និងការបំពេញតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំនិងមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងការអនុវត្តនូវមុខងារស្នូល មុខងារសម្របសម្រួល និងមុខងារគាំទ្ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយផ្តោតអាទិភាពលើ៖

*១- ការរៀបចំកិច្ចប្រជុំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងកិច្ចប្រជុំពាក់ព័ន្ធ ទាំងមុននិងក្រោយកិច្ចប្រជុំ ព្រមទាំងការរៀបចំជំនួយស្មារតី ក៏ដូចជាការរៀបចំសេចក្តីជូនដំណឹង (ស.ជ.ណ.) ការសម្រេចនានារបស់រាជរដ្ឋាភិបាល,

*២- ការពិនិត្យនិងផ្ដល់មតិយោបល់លើឯកសារផ្សេងៗរបស់ក្រសួង ស្ថាប័នដែលឆ្លងតាមយន្តការទីស្ដីការគណៈរដ្ឋមន្ត្រី មុននឹងដាក់ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រី,

*៣- ការពង្រឹងវិន័យការងារ,

*៤- ការលើកកម្ពស់បរិស្ថានការងារដើម្បីគាំទ្រផលិតភាព

*និង ៥-ការងារគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងបរិវេណទីស្តីការគណៈរដ្ឋមន្រ្តី និងការកែលម្អអាហារដ្ឋាន ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ខិតខំបញ្ចេញស្នាដៃការងារឱ្យអស់ពីសមត្ថភាព ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងអភិក្រម ការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងត្រៀមលក្ខណៈចូលរួមការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ៗខាងមុខ៕

No comments:

Post a Comment

Pages