រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល «បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន» - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល «បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន»

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ជាប សត្ថារតន៍ រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល «បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន» កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តីស្ដីទី បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល បាននិងកំពុងកែប្រែទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ របៀបនៃការធ្វើធុរកិច្ច និងការបំពេញការងារទាំងវិស័យសាធារណៈនិងឯកជន ព្រមទាំងបានផ្លាស់ប្តូរទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្ត ជាដើម ដែលទាមទារឱ្យមានការបណ្តុះបណ្តាលគ្រប់កម្រិតទាំងថ្នាក់ដឹកនាំ អ្នកបច្ចេកទេស និងមន្រ្តីរាជការនៃក្រសួង ស្ថាប័ន។

លោករដ្ឋមន្រ្តីស្ដីទី បន្តថាបច្ចេកវិទ្យាឌីជីថល បានធ្វើឱ្យការរស់នៅប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល និងបង្កើនផលិតភាពក្នុងវិស័យសំខាន់ៗដូចជាការ អប់រំ សុខាភិបាល ការងារ ពាណិជ្ជកម្ម និងរដ្ឋបាលសាធារណៈ ជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន” រៀបចំឡើងសម្រាប់ថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័ន កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ ដោយបែងចែកជាពីរក្រុមគឺ ក្រុមទី១ ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០២៦ និងក្រុមទី២ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសម្រិតសម្រាំងប្រធានបទឱ្យស្របទៅនឹងនិន្នាការនៃការវិវត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងមានសាស្រ្តាចារ្យអន្តរជាតិដ៏ល្បីឈ្មោះចំនួន ២រូប គឺ លោកសាស្រ្តាចារ្យ ហ្គីដូ ជីណាសូ (GUIDO GIANASSO) ដែលជាអ្នកជំនាញលើភាពជាអ្នកដឹកនាំ និង Cultural Intelligence និងលោកសាស្រ្តាចារ្យ ហ្សីរីស ស៊ី ស្រ៊ីវ៉ាស្តាវ៉ា (Shirish C. Srivastava) ជាអ្នកជំនាញបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៕

No comments:

Post a Comment

Pages