ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំង Online Scams - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំង Online Scams

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។

សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមជាវាគ្មិនតំណាងមកពីក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងលេខាធិការដ្ឋានគណៈកម្មការ ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងអគ្គលេខាធិការដ្ឋាននៃ គ.ល.ក. ព្រមទាំងមានការចូលរួមជាសិក្ខាកាមមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, និងប្រតិបត្តិករនិង/ឬកម្មសិទ្ធិករកាស៊ីណូ សរុបចំនួនប្រមាណ ៥០០រូប។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន ៣ ជាអាទិ៍៖ (១) លើកកម្ពស់ការយល់ដឹងអំពីបទប្បញ្ញត្តិ និងកាតព្វកិច្ចរបស់ប្រតិបត្តិករកាស៊ីណូ, (២) ជំរុញការពង្រឹង អនុលោមភាព និងគុណភាពប្រតិបត្តិការកាស៊ីណូ និង (៣) បង្កើនកិច្ចសហប្រតិបត្តិការពេញលេញ រវាងរាជរដ្ឋាភិបាល និងប្រតិបត្តិករកាស៊ីណូ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្តល់អនុសាសន៍ណែនាំដល់ភាគីពាក់ព័ន្ធ បន្តចូលរួមជំរុញការអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈ៖

១៖ ការបង្កើនកិច្ចសហប្រតិបត្តិការស្អិតល្មួតរវាងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាល

២៖ ការចុះពិនិត្យនិងវាយតម្លៃគុណភាពកាស៊ីណូទូទាំងប្រទេស ឱ្យបានលម្អិត ម៉ត់ចត់បំផុត និងតម្លាភាព ផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យច្បាស់លាស់ ជាមូលដ្ឋានរឹងមាំ សម្រាប់បន្ត ឬលុបអាជ្ញាបណ្ណកាស៊ីណូណាមួយ និងដោយមានការចូលរួមនិងកិច្ចសហការសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាទីតាំងនិងបរិវេណកាស៊ីណូ មិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធប្រព័ន្ធបច្ចេកវិទ្យា

៣៖ ការបន្តយកចិត្ត ទុកដាក់លើការរៀបចំលិខិតបទដ្ឋាន នីតិវិធីប្រតិបត្តិស្តង់ដា និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានបម្រើ ឱ្យការផ្តល់សេវានិងការគ្រប់គ្រងវិស័យ ព្រមទាំងការតភ្ជាប់រវាងប្រព័ន្ធរបស់ប្រតិបត្តិករ ជាមួយប្រព័ន្ធរបស់ គ.ល.ក. និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដើម្បីតាមដានប្រតិបត្តិការល្បែងពាណិជ្ជកម្ម និងគ្រប់គ្រង រំហូរភ្ញៀវចេញ-ចូលទីតាំងនិងបរិវេណកាស៊ីណូនីមួយៗ

៤៖ យកចិត្តទុកដាក់ស្តាប់ និងទទួលយកនូវ សំណូមពរ និងកង្វល់នានារបស់ប្រតិបត្តិករកាស៊ីណូ ដើម្បីដាក់ចេញជាវិធានការ និងផែនការសកម្មភាព ជាក់លាក់ សម្រាប់ជំរុញការបំពេញលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានពេញលេញ

៥៖ ការបន្តចូលរួមពី អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ក្នុងការទប់ស្កាត់សកម្មភាពអាជីវកម្មនិងការលេងល្បែងស៊ីសងខុសច្បាប់ ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាល។

ទន្ទឹមគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ប្រតិបត្តិករកាស៊ីណូ៖

១-ត្រូវអនុវត្តតាមលក្ខខណ្ឌអាជ្ញាបណ្ណឱ្យបានម៉ឺងម៉ាត់បំផុត

២- ចូលរួមសហការ ឱ្យបានពេញលេញជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីលុបបំបាត់ និងធានាមិនឱ្យកើតមានជាដាច់ខាត នូវសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីតាំងនិងបរិវេណកាស៊ីណូ, ក្នុងករណីរកឃើញថា កាស៊ីណូដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាស់, គ.ល.ក. នឹងដកហូតអាជ្ញាបណ្ណកាស៊ីណូ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ ដោយមិនមានការលើកលែងឡើយ

៣-ត្រូវផ្តល់កិច្ចសហការពេញលេញដល់ គ.ល.ក. និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងការបំពេញចំណូល ជូនរដ្ឋស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

No comments:

Post a Comment

Pages