ក្រសួងសុខាភិបាល និង ក្រុមហ៊ុន Abbott Nutrition International ចុះ MOU ដើម្បីពង្រីកវិសាលភាពការថែទាំ តាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យនៅកម្ពុជា - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ក្រសួងសុខាភិបាល និង ក្រុមហ៊ុន Abbott Nutrition International ចុះ MOU ដើម្បីពង្រីកវិសាលភាពការថែទាំ តាមរយៈអាហារូបត្ថម្ភក្នុងមន្ទីរពេទ្យនៅកម្ពុជា

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា និងក្រុមហ៊ុន Abbott Nutrition International នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រយៈពេល៣ឆ្នាំ (២០២៦–២០២៩) ក្នុងគោលបំណងពង្រីកវិសាលភាព និងលើកកម្ពស់ស្តង់ដារនៃដំណើរការថែទាំបែបអាហារូបត្ថម្ភសម្រាប់អ្នកជំងឺសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង លោកស្រី Katherine Diop អនុប្រធានបេសកកម្មស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Brian McFeeters ប្រធានគណៈប្រតិភូ និងជានាយកប្រតិបត្តិ US-ABC លោក Gustavo Hildenbrand អនុប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Abbott ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Abbott និងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) ដោយបានប្តេជ្ញា ពង្រឹង និងពង្រីកកិច្ចសហការនេះឱ្យកាន់តែជិតស្និទរវាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈការចូលរួមចំណែកអភិវឌ្ឍ និងពង្រឹងប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា «កិច្ចសហការនេះជាជំហានដ៏សំខាន់មួយបន្ថែមទៀត ក្នុងការចូលរួមលើកកម្ពស់គុណភាពសេវាព្យាបាល និងប្រព័ន្ធសុខាភិបាលកម្ពុជា ដោយចាត់ទុកការថែទាំបែបអាហារូបត្ថម្ភដែលមានប្រព័ន្ធច្បាស់លាស់ជាកត្តាស្នូលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ ការពង្រឹងអាហារូបត្ថម្ភគ្លីនិក នឹងជួយកាត់បន្ថយផលវិបាកវេជ្ជសាស្ត្រ កាត់បន្ថយរយៈពេលសម្រាកព្យាបាល អត្រាត្រឡប់មកសម្រាកពេទ្យវិញ និងកាត់បន្ថយបន្ទុកចំណាយលើការថែទាំសុខភាពរបស់អ្នកជំងឺ»។

សូមជម្រាបថាអនុស្សរណៈនៃការយោគយល់នេះ មានក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ៣ឆ្នាំខាងមុខ ភាគីទាំងពីរនឹងផ្តោតលើសសរស្តម្ភអាទិភាពចំនួនបី៖ ១. ការអភិវឌ្ឍគោលការណ៍ណែនាំជាតិ៖ រៀបចំគោលការណ៍ណែនាំជាតិស្តីពីការថែទាំអាហារូបត្ថម្ភ ដែលអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាពនៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។ ២. ការកសាងសមត្ថភាព៖ សម្របសម្រួលការបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងអ្នកជំនាញថែទាំសុខភាពកម្ពុជា។ ៣. ការអនុវត្តនៅតាមមន្ទីរពេទ្យ៖ ដាក់ឱ្យអនុវត្តពិធីសារថែទាំអាហារូបត្ថម្ភ (Nutrition Care Process - NCP) នៅតាមបណ្តាមន្ទីរពេទ្យជាតិគោលដៅដែលបានជ្រើសរើស ព្រមទាំងពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើការស្វែងរកជំងឺទាន់ពេលវេលា និងការបង្ការជំងឺ៕

No comments:

Post a Comment

Pages