ឯកឧត្តម សល់ មករា អញ្ជើញជាអធិបតី វេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋឃុំ ស្វាយទងខាងជើង និង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឯកឧត្តម សល់ មករា អញ្ជើញជាអធិបតី វេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះ ស្រាយកង្វល់ជូនប្រជាពលរដ្ឋឃុំ ស្វាយទងខាងជើង និង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច

ខេត្តកំពត៖ ឯកឧត្តម សល់ មករា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ត្រាច ខេត្តកំពត បានអញ្ជើញជាអធិបតីវេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាល ស្ថិតក្នុងឃុំ ស្វាយទងខាងត្បូង កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៦ និង វេទិកានៅឃុំស្វាយទងខាងត្បូង កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៦។

វេទិកានេះមានការអញ្ជើញចូលរួមពី លោក លោកស្រី តំណាងមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការនៃរដ្ឋបាលស្រុកកំពង់ត្រាច មន្ត្រីឃុំ ភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងវេទិកានេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងបញ្ហាប្រឈមនានាហើយក្រុមការងារបានខិតខំដោះស្រាយបានជាច្រើនករណី។

វេទិកាសាធារណៈនេះ ត្រូវបានរៀបចំឡើងក្នុងគោល បំណងដើម្បីផ្សារភ្ជាប់ទំនាក់ទំនងផ្ទាល់រវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅ ព្រមទាំងបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមពរ បញ្ហាប្រឈម និងតម្រូវការជាក់ស្តែងនានា ដើម្បីឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធធ្វើការពិភាក្សា ឆ្លើយតប និងដោះស្រាយជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

No comments:

Post a Comment

Pages