សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បើកកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ ពិនិត្យរបាយការណ៍ អ.ប.ព. ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បើកកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ ពិនិត្យរបាយការណ៍ អ.ប.ព. ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ

(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) បានបើកកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ របស់ខ្លួននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព.។

កិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗ រួមមានការឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី១១ អាណត្តិទី៤ របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និងបញ្ហាផ្សេងៗ។

ក្នុងរបាយការណ៍របស់ កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធាន អ.ប.ព. បានគូសបញ្ជាក់ពីវឌ្ឍនភាពការងារសំខាន់ៗ។

ក្នុងនោះមន្ត្រីចំនួន ១៣៧រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ចំពោះការងារអប់រំ អ.ប.ព. បានបន្តពង្រឹងការយល់ដឹងតាមរយៈបាឋកថាពិសេសស្តីពី «កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ និងបច្ចេកទេសកោសលវិច័យ» ជូនមេធាវីកម្មសិក្សាការី និងបទឧទ្ទេសនាមតាមប្រព័ន្ធអនឡាញដល់កម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាល។

លើសពីនេះ អ.ប.ព. ក៏បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃជាច្រើនប្រភេទ ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយ» ដើម្បីត្រៀមរៀបចំទិវាជាតិ អន្តរជាតិ ប្រឆាំងអំពើពុករលួយ ៩ធ្នូ។

ទាក់ទងនឹងការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ អ.ប.ព. បានបញ្ចប់ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤.១៥០ នាក់ ដើម្បីចូលរួមសង្កេតការណ៍ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ដោយវាយតម្លៃខ្ពស់ចំពោះប្រព័ន្ធរៀបចំការប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធានានូវតម្លាភាព និងយុត្តិធម៌។

អ.ប.ព. ក៏បានចូលរួមសង្កេតការណ៍កិច្ចលទ្ធកម្មសាធារណៈចំនួន ៨៦គម្រោង និងបានបន្តចុះប្រតិបត្តិការនៅតាមមូលដ្ឋានជាក់ស្តែងមួយចំនួនទៀត។

ក្នុងខែនេះ អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងសម្រេចលើពាក្យបណ្តឹងសរុបចំនួន ៥៧ពាក្យបណ្តឹង ព្រមទាំងរាយការណ៍ពីសភាពការណ៍មួយចំនួនពាក់ព័ន្ធ Online Scmas៕

No comments:

Post a Comment

Pages