ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ភាពជោគជ័យរបស់អាស៊ាន មិនអាស្រ័យតែលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការចូលរួមពីវិស័យធុរកិច្ច ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ ភាពជោគជ័យរបស់អាស៊ាន មិនអាស្រ័យតែលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការចូលរួមពីវិស័យធុរកិច្ច ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់អាស៊ាន មិនត្រឹមតែអាស្រ័យលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការចូលរួមយ៉ាងសកម្មពីវិស័យធុរកិច្ច ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន។

យោងតាមលិខិតអបអរសាទរខួបអាស៊ានលើកទី៥៩ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅក្នុងបរិយាកាសមិនប្រាកដប្រជានេះ អាស៊ានមិនអាចស្ថិតក្នុងស្ថានភាពអសកម្មបានឡើយ។ យើងមិនត្រឹមតែត្រូវឆ្លើយតបទៅនឹងការផ្លាស់ប្តូរនេះប៉ុណ្ណោះទេ យើងចាំបាច់ត្រូវតែជួយតម្រង់ទិសនៃ ការផ្លាស់ប្តូរនេះ។ ដូច្នេះ ឯកភាពនិងមជ្ឈភាពអាស៊ាននៅតែជាកត្តាដែលមិនអាចខ្វះបាន។

រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបន្តថា មជ្ឈភាពត្រូវតែឆ្លុះបញ្ចាំងឡើងតាមរយៈភាពស៊ីសង្វាក់គ្នា ភាពឆ្លើយតប និងសមត្ថភាពរបស់យើង ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍នានា និងការផ្តល់នូវលទ្ធផលប្រកបដោយអត្ថន័យសម្រាប់ប្រជាជនរបស់យើង។

កម្ពុជាមានមោទនភាពចំពោះភាពជាសមាជិកអាស៊ាន ចាប់តាំងពីឆ្នាំ១៩៩៩។ យើងនៅតែបន្តប្តេជ្ញា ចិត្តយ៉ាងមុតមាំក្នុងការពង្រឹងឯកភាព ភាពធន់ និងភាពពាក់ព័ន្ធរបស់អាស៊ាន ព្រមទាំងការប្រកាន់ខ្ជាប់នូវ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ទាំងក្នុងគោលការណ៍ និង ភាពជាក់ស្តែង។

ប្រមុខការទូតកម្ពុជារូបនេះ បានសង្កត់ធ្ងន់ថា «ជាចុងក្រោយ អនាគតរបស់អាស៊ានគឺជារបស់យើងដែលត្រូវកំណត់។ ភាពជោគជ័យរបស់អាស៊ាន មិនត្រឹមតែអាស្រ័យលើរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏អាស្រ័យលើការចូលរួមយ៉ាងសកម្មពីវិស័យធុរកិច្ច ស្ថាប័នសិក្សាធិការ សង្គមស៊ីវិល យុវជន និងសហគមន៍មូលដ្ឋាន ផងដែរ។ ទាំងអស់គ្នា យើងត្រូវរួមគ្នា ពង្រឹងអត្តសញ្ញាណរួមរបស់អាស៊ាន និងជំរុញស្មារតីទទួលខុសត្រូវរួម សម្រាប់អនាគតនៃតំបន់របស់យើង»។

ស្របពេលដែលយើងប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ី អាគ្នេយ៍ (TAC) សូមឱ្យយើងរួមគ្នាបន្តប្តេជ្ញា ដើម្បីប្រែក្លាយគោលការណ៍នៃសន្ធិសញ្ញាដ៏ស្ថិតស្ថិរនេះទៅជា ការប្រតិបត្តិជាក់ស្តែង និងថែរក្សាសន្ធិសញ្ញានេះឱ្យក្លាយជាមូលដ្ឋានគ្រឹះដ៏រស់រវើកសម្រាប់សន្តិភាព និង កិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់របស់យើង និងតំបន់ផ្សេងៗទៀត។

សូមឱ្យយើងរួមគ្នាធានាថា ជំនាន់ក្រោយៗអាចរស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយ ដែលរក្សាបាន នូវសន្តិភាពផ្ទៃក្នុង មានទំនុកចិត្តលើអត្តសញ្ញាណរបស់ខ្លួន និងមានសមត្ថភាពក្នុងការកំណត់ជោគវាសនាដោយខ្លួនឯង៕


No comments:

Post a Comment

Pages