ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំចង្អៀត ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំចង្អៀត ស្តីពីការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់


(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីពិភាក្សាអំពីការកំណត់ និងការពិពណ៌នា មុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់ ស្របតាមស្មារតីនៃអនុក្រឹត្យលេខ១៤២ អនក្រ.បក ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំ ស្តីពីការកំណត់និងការពិពណ៌នាមុខតំណែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពាក់ព័ន្ធ ព្រមទាំងតំណាងក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានថ្លែងថា កិច្ចប្រជុំនេះ មានគោលបំណងធ្វើការពិភាក្សា ពិគ្រោះយោបល់ ប្រមូលគំនិត និងតម្រង់ទិស ក្នុងការរៀបចំការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងច្បាប់ ដោយរួមទាំងការជ្រើសរើស ការគ្រប់គ្រង និងការអភិវឌ្ឍអាជីព និងជំនាញរបស់មន្ត្រី ក្នុងវិស័យច្បាប់របស់ក្រសួង ស្ថាប័ន ទាំងមុនពេលបំពេញការងារ និងទាំងក្នុងពេលបំពេញការងារ ព្រមទាំងសមិទ្ធកម្មការងារតាមចំណុចដៅ (KPI) ដែលបានកំណត់។

ឧបនាយករដ្ឋមន្រ្តីប្រចាំការបានបន្តថា ការកំណត់ និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្រ្តី ក៏ត្រូវគិតផងដែរអំពីការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ដើម្បីធ្វើឱ្យវដ្ត (Cycle) នៃការគ្រប់គ្រងមន្រ្តីរាជការកាន់តែមានលក្ខណៈពេញលេញ ដោយរាប់ចាប់តាំងពីការជ្រើសរើស, ការអភិវឌ្ឍសមត្ថភាព និងអាជីព, ការប្រគល់ការងារ, ការតែងតាំង, ការដំឡើងឋានៈ, ការផ្តល់ការលើកទឹកចិត្ត និងការដាក់វិន័យ រហូតដល់ការចូលនិវត្តន៍ និងក្រោយពេលចូលនិវត្តន៍។

បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសរួចមក អង្គប្រជុំបានសម្រេចរៀបចំជាសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈច្បាប់ ដោយមានចង្កោមមុខតំណែងធំៗចំនួនពីរ គឺ៖ មុខតំណែងវិជ្ជាជីវៈកិច្ចការនីតិកម្ម និងមុខតំណែងវិជ្ជាជីវៈច្បាប់ ដើម្បីធានាដល់ការអនុវត្តមុខងារនីតិកម្ម, មុខងារវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត និងមុខងារកំណែទម្រង់ច្បាប់របស់ក្រសួង ស្ថាប័ននានា ឱ្យកាន់តែមានប្រសិទ្ធភាព និងអាចផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់ការណែនាំក្នុងការរៀបចំសេចក្តីព្រាងអនុក្រឹត្យខាងលើនេះ ត្រូវគិតគូរអំពីកម្រិតនៃការបណ្តុះបណ្តាល, គុណវុឌ្ឍិ, បទពិសោធ, កម្រិតឋានៈ និងប្រាក់បំណាច់របស់មន្ត្រី ទាំងមុខតំណែងវិជ្ជាជីវៈឯកទេស និងមុខតំណែងវិជ្ជាជីវៈទូទៅ ហើយត្រូវគិតគូរធ្វើយ៉ាងណាឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នា (Equivalent) ជាមួយមុខតំណែងគ្រប់គ្រង ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ៕




No comments:

Post a Comment

Pages