អភិបាលខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកំពង់ចាម នាំយកទៀនវស្សា និងទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ៦ វត្តនៅស្រុកបាធាយ

(កំពង់ចាម)៖ ក្នុងឱកាសបុណ្យចូលព្រះវស្សា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម រួមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយស្រុកបាធាយ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យ វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចំនួន ៦វត្ត ក្នុងស្រុកបាធាយ ដែលពិធីនេះរៀបចំធ្វើឡើងស្ថិតនៅវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម។

គួររំលឹកថា បើតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា គឺស្ថិតក្នុងឱកាសបុណ្យចូលព្រះវស្សា ព្រះសង្ឃគ្រប់ៗព្រះអង្គត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងទីអារាមវត្ត ហើយប្រជាពុទ្ធបរិស័ទជិតឆ្ងាយតែងចូលរួមឧបត្ថម្ភ ផ្គត់ផ្គង់ដល់ព្រះសង្ឃ តាមលទ្ធភាព និងសទ្ធាជ្រះថ្លារបស់ខ្លួន។

ក្រៅពីការចូលរួមក្នុងពិធីសាសនា ការនាំយកទៀនព្រះវស្សា និងទេយ្យទានមកប្រគេនព្រះសង្ឃ ក៏ជាការបង្ហាញពីការចូលរួមថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាផ្នែកមួយនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ប្រជាជាតិកម្ពុជា។សកម្មភាពទាំងនេះ ក៏បានបង្ហាញពីស្មារតីសាមគ្គី សទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ក្នុងការថែរក្សាប្រពៃណីទំនៀម ទម្លាប់ខ្មែរ និងការគាំទ្រដល់ការគង់ចាំព្រះវស្សារបស់ព្រះសង្ឃ ព្រោះរដូវវស្សាជារយៈពេលដែលព្រះសង្ឃគង់នៅក្នុងទីវត្តអារាម និងផ្តោតលើការសិក្សា សូត្រធម៌ និងប្រតិបត្តិធម៌វិន័យ ជាដើម។ឆ្លៀតក្នុងឱកាសនោះដែរ ព្រះចៅអធិការវត្ត ឥន្ទកោសី (ហៅវត្តតាងុិល) បានមានសង្ឃដីការថា បច្ច័យដែល បានប្រគេនក្នុងថ្ងៃនេះ គឺជាការរួមចំណែក កសាង និងអភិវឌ្ឍសមិទ្ធផលនានាក្នុងវត្តអារាម ដូចជា ការកសាងព្រះវិហារ សាលាឆាន់ កុដិ និងសំណង់សាធារណៈ ដែលផ្តល់ប្រយោជន៍ផ្សេងៗ ដើម្បីឱ្យវត្តអារាមមានភាពរីកចម្រើន និងអាចបម្រើដល់ព្រះសង្ឃ និងពុទ្ធបរិស័ទបានយូរអង្វែង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

No comments:

Post a Comment

Pages