អភិបាលខេត្តកំពង់ឆ្នាំង បន្តផ្តល់ជូនផ្លូវបេតុងជាច្រើនខ្សែ ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង ដែលកំពុងត្រូវការជាចាំបាច់ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តកំពង់ឆ្នាំង បន្តផ្តល់ជូនផ្លូវបេតុងជាច្រើនខ្សែ ដល់ពលរដ្ឋក្នុងស្រុកកំពង់លែង ដែលកំពុងត្រូវការជាចាំបាច់

រដ្ឋបាលខេត្តកំពង់ឆ្នាំងបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍន៍ទៅលើគ្រប់វិស័យ ពិសេសគឺហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ធានាបាននូវសុវត្ថិភាព និងធានាទៅលើផលដំ ណាំកសិកម្មរបស់ពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្មីៗនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធធារាសាស្រ្តដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ឯកឧត្តមក៏បានផ្ដល់អំណោយជាផ្លូវបេតុងជាច្រើនខ្សែសម្រាប់ប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានទូទាំងខេត្ត ហេីយថ្មីៗនេះឯកឧត្តមក៏បា នផ្ដល់នូវអំណោយជាផ្លូវបេតុងគេច្រើនខ្សែទៀតជូនពលរដ្ឋនៅក្នុងស្រុកកំពង់លែង មានប្រវែងជាច្រើនគីឡូម៉ែត្រ ក្នុងនោះឯកឧត្តមបានប្រគល់ផ្លូវបេតុងជូនពលរដ្ឋក្នុងឃុំច្រ ណូក,ឃុំដារ,និងឃុំត្រងិល, ហើយឯកឧត្តមក៏និងបន្តផ្ដល់ជូនពលរដ្ឋក្នុងឃុំផ្សេងៗទៀតជាបន្តបន្ទាប់។

លោកស្រី គង់ ចន្ថា អភិបាលរងស្រុកកំពង់លែង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦នេះបានបញ្ជាក់ឲ្យដឹងថា ដោយមានតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថ្មីៗនេះឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចផ្ដល់ផ្លូវបេតុងចំនួន ២ខ្សែទៀតដែលមានប្រវែង ១.១៨០ម៉ែត្រ ជូនពលរដ្ឋក្នុងឃុំត្រងិល ស្រុកកំពង់លែងដែលផ្លូវនេះបច្ចុប្បន្នគឺកំពុងធ្វើការស្ថាបនា។

លោកស្រីបានបញ្ជាក់ទៀតថា កន្លងទៅថ្មីៗនេះដែរពលរដ្ឋក្នុងឃុំច្រណូក ក៏បានទទួ លផ្លូវបេតុង ជាអំណោយរបស់លោកអភិបាលខេត្ត ប្រវែងជាង៣ពាន់ម៉ែត្ររួចមកហើយ។ទន្ទឹមនឹងនេះដែរលោកអភិបាលខេត្ត ក៏បានឲ្យអាជ្ញាធរមូលដ្ឋានចុះសិក្សាគម្រោង ស្ថាបនាផ្លូវបេតុងមួយខ្សែទៀត ដែលមានប្រវែងជាង៣០ ០ម៉ែត្រជូនពលរដ្ឋក្នុងឃុំដារផងដែរ។

ក្រុមការងារថ្នាក់ខេត្តចុះពង្រឹងមូលដ្ឋានស្រុកកំពង់លែងបានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តបាននិ ងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការអភិវឌ្ឍហេ ដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់,និងប្រព័ន្ធធារាសាស្ត្រ,។ផ្លូវថ្នល់ល្អ គឺជាកត្តាសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋជាពិសេសក សិករក្នុងការសម្រួលដល់ការងារប្រចាំថ្ងៃ ការធ្វើដំណើរ និ ងជាពិសេសការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារមានផ្លូវថ្នល់ល្អប្រកបដោយគុណភាពគឺជួយកាត់បន្ថយការចំណា យពេលវេលា និងថវិកាក្នុងការដឹកជញ្ជូនផលិតផលកសិ កម្មដែលជាប្រភពចំណូលដ៏សំខាន់របស់ប្រជាពលរដ្ឋ។ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលបានអភិវឌ្ឍគឺរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងជំរុញកំ ណើនសេដ្ឋកិច្ចពលរដ្ឋក្នុងមូលដ្ឋាន។

ចំណែកប្រព័ន្ធធារាសាស្ត្រ ក៏មានសារៈសំខាន់យ៉ាងខ្លាំងផងដែរ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនិងសេដ្ឋកិច្ចក្នុងមូលដ្ឋាន។ប្រព័ន្ធធារាសាស្ត្រគឺជួយធានាការផ្គត់ផ្គងទឹកគ្រប់គ្រាន់ដល់ដំណាំកសិកម្ម ជាពិសេសក្នុងរដូវប្រាំងដែ លជួយបង្កើនផលិតភាព និងគុណភាពដំណាំ។លើសពីនេះការមានប្រព័ន្ធធារាសាស្ត្រ ក៏ជួយកាត់បន្ថយហានិភ័ យដែលកើតចេញពីការប្រែប្រួលអាកាសធាតុ និងលើក កម្ពស់ជីវភាពកសិករតាមរយៈការបង្កើនប្រាក់ចំណូលក្នុងសហគមន៍៕

No comments:

Post a Comment

Pages