លោក Elon Musk ពង្រីកដែនផ្កាយរណប! Starlink ចាប់ផ្តើមទទួលការកុម្ម៉ង់អ៊ីនធឺណិតល្បឿនលឿនជាផ្លូវការនៅវៀតណាម - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោក Elon Musk ពង្រីកដែនផ្កាយរណប! Starlink ចាប់ផ្តើមទទួលការកុម្ម៉ង់អ៊ីនធឺណិតល្បឿនលឿនជាផ្លូវការនៅវៀតណាម

(បរទេស)៖ សេវាអ៊ីនធឺណិតផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk បានចាប់ផ្តើមទទួលការកុម្ម៉ង់ជាផ្លូវការនៅក្នុងប្រទេសវៀតណាមហើយ។ ការចាប់ផ្តើមនេះ បានធ្វើឱ្យប្រទេសវៀតណាមក្លាយជាទីផ្សារទី៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានសេវាកម្មអ៊ីនធឺណិតផ្កាយរណបនេះ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦។

ប្រជាពលរដ្ឋវៀតណាមអាចធ្វើការកក់ប្រាក់មុនតាមរយៈគេហទំព័រ starlink.com.vn សម្រាប់កញ្ចប់សេវាកម្មប្រើប្រាស់តាមផ្ទះ ក្នុងតម្លៃចាប់ពី ១.១៣ លានដុង (ប្រហែល ៤៣ ដុល្លារ) ក្នុងមួយខែ រួមជាមួយថ្លៃទិញឧបករណ៍បំពាក់ដំបូង​ (hardware) ចំនួន ៨.៦៦ លានដុង (ប្រហែល ៣៣០ ដុល្លារ)។ សេវាកម្មនេះ ត្រូវបានប្រតិបត្តិការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងស្រុក Starlink Services Vietnam ដែលបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០២៥ ជាមួយដើមទុនចុះបញ្ជីចំនួន ៣០ ពាន់លានដុង (ប្រហែល ១.១ លានដុល្លារ) ព្រមទាំងមានស្ថានីយដីគោក (Ground gateway stations) ចំនួន ៤ កន្លែងដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល។

គួរជម្រាបថា ការដាក់ឱ្យដំណើរការនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាមបានប្រកាសកាលពីខែមីនា ឆ្នាំ២០២៥ ដោយអនុញ្ញាតឱ្យ SpaceX ដំណើរការសេវា Starlink ជាលក្ខណៈសាកល្បង និងបានលើកលែងដែនកំណត់លើការកាន់កាប់ភាគហ៊ុនបរទេសថែមទៀតផង។ ទោះជាយ៉ាងណា អាជ្ញាធរវៀតណាមបានកំណត់ចំនួនអ្នកប្រើប្រាស់អតិបរមាចំនួន ៦០០,០០០ នាក់ប៉ុណ្ណោះ ក្នុងអំឡុងពេលសាកល្បងនេះ ដែលនឹងត្រូវអនុវត្តរហូតដល់ចុងឆ្នាំ២០៣០៕

No comments:

Post a Comment

Pages