- គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

 ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍គណៈប្រតិភូចូលរួមក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

(ភ្នំពេញ)៖ នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) បានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ (GALA DINNER) ស្វាគមន៍គណៈប្រតិភូ វាគ្មិន អ្នកសម្របសម្រួល និងភ្ញៀវជាតិ-អន្តរជាតិ​ ដែលបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំ ICCOS លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិន អ្នកសម្របសម្រួល និងគណៈប្រតិភូទាំងអស់ ចំពោះការប្ដេជ្ញាចិត្ត និងការចែករំលែកបទពិសោធ និងទស្សនៈក្នុងសន្និសីទអន្តរជាតិនេះ។

កិច្ចដំណើរការរបស់សន្និសីទអន្តរជាតិក្នុងរយៈពេលពេញមួយថ្ងៃដ៏មមាញឹក ប្រកបដោយផ្លែផ្កានេះ ដោយបានផ្តល់នូវសារយ៉ាងច្បាស់ថា«បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធសាយប័រ (cyber fraud ) ពិតជាស្មុគស្មាញ, គ្រោះថ្នាក់ និងគ្មានព្រំដែន ហើយគ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនេះតែឯងបានឡើយ។ យើងក៏បានពិភាក្សាអំពីទំហំ និងភាពបន្ទាន់នៃបញ្ហានេះ ក៏ដូចជាការឆ្លើយតបទាំងកម្រិតតំបន់ និងសកល ព្រមទាំងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មាន, ការបង្ក្រាប, ការបង្ការ និងភាពធន់ប្រព័ន្ធសាយប័រ (Cyber Resilience)»។ ដូចនេះ សារយ៉ាងច្បាស់មួយទៀតគឺ« យើងត្រូវប្រែក្លាយកង្វល់រួមរបស់យើង ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែងដ៏មានប្រសិទ្ធភាព»។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ស្វាហាប់និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, កម្ពុជាមានជំហរច្បាស់លាស់ គឺមិនអត់ឱនជាដាច់ខាតចំពោះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងធានាថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ក្រុមឧក្រិដ្ឋជនទាំងនោះឡើយ។ កម្ពុជាមានគោលដៅដាច់ណាត់ ក្នុងការកម្ចាត់បណ្តាញឆបោកទាំងនេះឱ្យអស់ទាំងស្រុង និងទប់ស្កាត់មិនឱ្យបណ្តាញទាំងនេះមានលទ្ធភាពធ្វើសកម្មភាពឆបោកបានឡើយ។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា« ក្រៅពីការជួបជុំគ្នា និងការសន្ទនាដែលអាចជួយធ្វើឱ្យយើងបានស្វែងយល់ទស្សនៈពីគ្នាទៅវិញទៅមក, នៅក្នុងអំឡុងពេលអាហារពេលល្ងាចដ៏សែនមនោរម្យនេះ គណៈប្រតិភូ និងមិត្តភក្តិបរទេសទាំងអស់ ក៏មានឱកាសបានស្វែងយល់​ និងទស្សនានូវសម្រស់ទស្សនីយភាពនៃវប្បធម៌ និងសិល្បៈប្រពៃណីខ្មែរដ៏ចំណាស់មួយក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ»។

លោក វង្សី វិស្សុត បានជូនពរដល់គណៈប្រតិភូទាំងអស់ សូមរីករាយនៅក្នុងឱកាសស្នាក់នៅកម្ពុជា និងសូមឱ្យការចូលរួមក្នុង ICCOS នៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ ក្លាយទៅជាវេទិកានៃការកសាងទំនុកចិត្ត, ការរួបរួមគ្នា, ចំណងមិត្តភាព, សាមគ្គីភាព និងភាពជាដៃគូយូរអង្វែង ដើម្បីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា ឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យដល់ទីបំផុត៕


No comments:

Post a Comment

Pages