កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧបត្ថម្ភសម្ភារៈ ២តោន ដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ តាមរយៈលោក​ ហ៊ុន ម៉ានី - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧបត្ថម្ភសម្ភារៈ ២តោន ដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ តាមរយៈលោក​ ហ៊ុន ម៉ានី

 កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧបត្ថម្ភសម្ភារៈ ២តោន ដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិរង់ចាំ តាមរយៈលោក​ ហ៊ុន ម៉ានី

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត នាំយកអង្ករចំនួន ២តោន មីខ្លាឃ្មុំក្រហម ២០០កេស និងទឹកសុទ្ធ ២០០កេស ឧបត្ថម្ភតាមរយៈឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

ជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លានេះ គឺសម្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងរស់នៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពិធីប្រគល់ទទួលជំនួយនេះ បានប្រព្រឹត្តទៅនៅអគារ The Kampus រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធី "បេះដូងសប្បុរសដើម្បីភូមិរង់ចាំ" តាមរយៈសកម្មភាពសំខាន់ៗមួយចំនួន ជាពិសេសការប្រកួតមិត្តភាពសប្បុរសធម៌ ក្នុងគោលដៅរៃអង្គាសថវិកា និងសម្ភារៈ ដើម្បីចុះទៅឧបត្ថម្ភដល់ភូមិរង់ចាំផ្ទាល់តែម្ដង នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។

No comments:

Post a Comment

Pages