អភិបាលខេត្តតាកែវ ជំរុញវិស័យឯកជនចូលរួមអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្ត - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តតាកែវ ជំរុញវិស័យឯកជនចូលរួមអភិវឌ្ឍន៍វិស័យអប់រំក្នុងខេត្ត


 

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់សាលាចំណេះដឹងទូទៅញូខាសល ដែលជាសាលាឯកជនមួយនាព្រឹកថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងក្រុងដូនកែវ។ ក្នុងឱកាសនោះ លោកអភិបាលខេត្តបានជម្រុញ និងលើកទឹកចិត្តយ៉ាងខ្លាំងដល់វិស័យឯកជន ឲ្យបន្តចូលរួមអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តតាកែវ ឲ្យកាន់តែមានការរីកចម្រើនខ្លាំងឡើង។

អភិបាលខេត្ត បានគូសបញ្ជាក់ថា ការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យអប់រំ គឺជាយន្តការដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងចាត់ទុកជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន ដើម្បីជួយជម្រុញ ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែល្អប្រសើរ។

បច្ចុប្បន្ន វិស័យឯកជនបានចូលរួមបង្កើតសាលារៀនមត្តេយ្យសិក្សា បឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សាឯកជនជាច្រើន ជាពិសេសបានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សទើបប្រលងជាប់សញ្ញាបត្របាក់ឌុប ដើម្បីពង្រីកលទ្ធភាពទទួលបានការអប់រំ និងឱកាសការងារដល់យុវជនក្រោយបញ្ចប់ការសិក្សា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង ក៏បានណែនាំដល់សិស្សានុសិស្សទាំងអស់ ឲ្យខិតខំសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីក្លាយជាធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ ចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្តទៅមុខទៀត។ ការចូលរួមពីគ្រប់ភាគី ជាពិសេសវិស័យឯកជន គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះអប់រំរឹងមាំសម្រាប់អនាគតកម្ពុជា៕

No comments:

Post a Comment

Pages