ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់


នៅព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់។ ពិធីនេះ រៀបចំឡើងនៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។

ខាងក្រោមជាខឹ្លមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីសោមនស្ស ដែលបានអញ្ជើញ​ចូល​​រួម​ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីសរុបចំនួន

២ ៥៧២អង្គ/នាក់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងចូលរួមអបអរសាទរ​ជាមួយ​និស្សិតជ័យលាភី ដែលបានខិតខំ ព្យាយាម ពុះពារ សិក្សារៀនសូត្រ រហូតសម្រេច​បាន​លទ្ធផលគួរជាទីមោទនៈនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និង ថ្លែងអំណរគុណ​អាណា​ព្យា​បាលរបស់និស្សិតជ័យលាភី ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងធន​ធាន ដើម្បីគាំទ្រ លើកទឹកចិត្ត និង តម្រង់ទិសដល់កូនចៅឱ្យទទួលបានផ្លែផ្កា ក្នុងថ្ងៃនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគោល​ដៅ​ពង្រឹងមូលដ្ឋានគ្រឹះអប់រំក្នុងសង្គមជាតិដោយបង្កលក្ខណៈងាយស្រួលដល់យុវជន និងយុវនារីកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម និង ស្មើសិទ្ធិ ក្នុងសកម្មភាពសង្គម និង សេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃសមត្ថភាព ទេពកោសល្យ និង សីលធម៌វិជ្ជាជីវៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលក៏បាននិង កំពុង​វិនិយោគអាទិភាពលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករសម្រាប់បង្កើត​តម្លៃសេដ្ឋកិច្ច និង អភិវឌ្ឍសង្គម ជាមួយនឹងចំណេះ ជំនាញ បច្ចេកទេសវិជ្ជាជីវៈ បទ​ពិសោធ បំណិនជីវិត ភាពឈ្លាសវៃ និង សុខភាព រួមនឹងគុណតម្លៃខាងសីលធម៌ គុណធម៌ សុជីវធម៌ មនសិការ អំណត់ និង ភាពស្មោះត្រង់, ស្របតាមទិសស្លោក «យុវជនមានទាំងសមត្ថភាពសីលធម៌វិជ្ជាជីវៈ និង វិន័យ, ប្រទេសជាតិមានអនាគត» ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ថវិកាឆ្នាំ២០២៧ បើទោះបង្កើនលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រឹះស្ថានឧត្តមសិក្សាទាំង​ក្នុងតំបន់ និងអន្តរជាតិ បាននិងកំពុងធ្វើការកែទម្រង់ ដើម្បីបង្កើនគុណភាព និង សមត្ថភាពប្រកួតប្រជែងជាអន្តរជាតិ ដោយសាកលវិទ្យាល័យជាច្រើន ផ្ដោតលើ​ការស្រាវជ្រាវ និងការនវានុវត្ត។

* ក្នុងបរិការណ៍នេះវិវឌ្ឍន៍លឿនរហ័សនៃឌីជីថល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក៏ត្រូវបន្តធ្វើទំនើបកម្មកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀន ដើម្បីធានាថា និស្សិតបញ្ចប់ការសិក្សាមានសមត្ថភាពប្រកួត​ប្រជែង​ក្នុងទីផ្សារការងារ ជាតិ តំបន់ និង សកល, ដោយត្រូវផ្លាស់ប្តូរពី «ការអប់រំផ្ដោត​លើ​សញ្ញា​បត្រ» ទៅជា «ការអប់រំផ្ដោតលើសមត្ថភាព», ពោលគឺ បណ្តុះនិស្សិតឱ្យមាន​សមត្ថភាពគិត វិភាគ អនុវត្ត ធ្វើការជាក្រុម និងដោះស្រាយបញ្ហាជាក់ស្ដែង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទិសដៅរបស់កម្ពុជា គឺមិន​ត្រឹម​តែផ្ដល់សញ្ញាបត្រដល់អ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្ដល់ចំណេះដឹង សមត្ថភាព បទ​ពិសោធ ឱកាសការងារ សមត្ថភាពសម្របខ្លួន និងឱកាសរៀនសូត្រពេញមួយ​ជី​វិត» ដើម្បីឱ្យអ្នកបញ្ចប់ការសិក្សា អាចឈរជើងក្នុងទីផ្សារការងារ ដែលកំពុងផ្លាស់ប្តូរ

យ៉ាងឆាប់រហ័ស និងអាចក្លាយជាកម្លាំងចលករពិតប្រាកដនៃការអភិវឌ្ឍសង្គម សេដ្ឋ​កិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញា​សិប្ប​និម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូ​ធីង និងអ៊ីនធឺ​រ​ណិត​នៃ​វត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ជាក់ស្ដែងបញ្ញាសិប្ប​និម្មិត (AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់​នៅរបស់​មនុស្សជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និង កីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តា​នុពល សម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈថា «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត AI មានភាពឆ្លាតវៃ តែមនុស្សមិនអាចពឹងទាំងស្រុងលើ AI នោះទេ។ ជាពិសេសការសិក្សាស្រាវជ្រាវរបស់និស្សិត ឬសាស្ត្រាចារ្យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការសិក្សាអប់រំត្រូវប្រើបច្ចេក​វិទ្យា តែមិនត្រូវពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះទេ ជាពិសេសការប្រើប្រាស់ AI។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាប់លាស់លើការគ្រប់គ្រង AI។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃដំបូងនៃការទទួលពាក្យបំពេញកាតព្វកិច្ចយោធា ទទួលបានអ្នកចុះឈ្មោះជិត៣ពាន់នាក់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វ​កិច្ចយោធា​ជា​ការវិនិយោគមួយរបស់រដ្ឋ ក្នុងការអប់រំឥរិយាបថ និងវិន័យ។អត្ថបទដោយ Srey Moch

No comments:

Post a Comment

Pages