សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីនៃប្រទេសចំនួនបី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីនៃប្រទេសចំនួនបី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងបច្ចេកវិទ្យា

(បាគូ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន អ៊ូសបេគីស្ថាន និងអ៉ីស្រាអែល ដើម្បីរឹតចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៦នេះ នៅក្នុងជំនួបជាមួយ លោក សាឌៀរ ហ្សាផារ៉ូវ (Sadyr Zhaparov) ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ វិស័យឯកជន ការអប់រំ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន ជាពិសេសគឺការអភិវឌ្ឍធនធានមនុស្សលើវិស័យបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យា ព្រមទាំងប្តេជ្ញាបង្កើនការផ្លាស់ប្តូរកម្រិតខ្ពស់រវាងប្រទេសទាំងពីរ។

ដោយឡែក ក្នុងជំនួបជាមួយ លោក សាវកាត មីរហ្សីយូយេវ (Shavkat Mirziyoyev) ប្រធានាធិបតីអ៊ូសបេគីស្ថាន ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពរយៈពេល ៣ទសវត្សរ៍កន្លងមក។ ថ្នាក់ដឹកនាំទាំងពីរបានព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការនៅគ្រប់កម្រិត តាមរយៈការបង្កើនយន្តការទ្វេភាគី ការជំរុញវិស័យឯកជន ព្រមទាំងពង្រីកកិច្ចសហការលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងវប្បធម៌។

ទន្ទឹមនឹងនេះ ក្នុងជំនួបជាមួយ លោក អ៊ីសាក់ ហឺហ្សូក (Isaac Herzog) ប្រធានាធិបតីនៃរដ្ឋអ៊ីស្រាអែល ថ្នាក់ដឹកនាំទាំងពីរបានបង្ហាញក្តីពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីជាង ៦០ឆ្នាំ (៦ទសវត្សរ៍) កន្លងមកនេះ។ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ការអប់រំ ទេសចរណ៍ និងការងារ

ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានពាំនាំនូវព្រះរាជបណ្តាំសួរសុខទុក្ខពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជូនចំពោះប្រធានាធិបតីអ៊ីស្រាអែល ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអ៊ីស្រាអែល ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រយ៉ាងកក់ក្តៅដល់និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅទីនោះ៕


No comments:

Post a Comment

Pages