រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សនិទ្ទេស A ក្នុងស្រុកកោះធំ និងស្រុកស្អាង - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សនិទ្ទេស A ក្នុងស្រុកកោះធំ និងស្រុកស្អាង

(កណ្តាល)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្អាង និងស្រុកកោះធំ នារសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិទ្ទេស A ក្នុងស្រុកកោះធំ និងស្រុកស្អាង ខេត្តកណ្តាល ដោយមានការចូលរួមពីអនុប្រធានក្រុមការងារ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ នៃស្រុកកោះធំ និងស្រុកស្អាង លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើនរូប។

ក្នុងឱកាសនោះ លោកប្រធាន បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះខេត្តកណ្តាល ដែលក្នុងឆ្នាំ២០២៦នេះ មានសិស្សទទួលបាននិទ្ទេស “A” រហូតដល់ ១៨៦នាក់ ដែលជាលំដាប់លេខរៀងទី២ ទូទាំងប្រទេស។ ក្នុងចំណោមនោះ ស្រុកកោះធំមានសិស្សនិទ្ទេស A ចំនួន ២៣នាក់ និងស្រុកស្អាងចំនួន ១៦នាក់ សរុបចំនួន ៣៩នាក់។

លោកបានកោតសរសើរចំពោះក្មួយៗទាំងអស់ដែលបានខិតខំសិក្សារៀនសូត្ររហូតទទួលបានលទ្ធផលល្អប្រសើរ ក៏ដូចជាថ្លែងអំណរគុណដល់ឪពុកម្ដាយ អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្រៀន និងទំនុកបម្រុងដល់ក្មួយៗរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់នេះ។

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សឱ្យបន្តខិតខំជម្នះឧបសគ្គទាំងឡាយក្នុងការសិក្សានៅគ្រឹះស្ថានឧត្ដមសិក្សា ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការស្វែងរកការងារល្អៗ ជួយលើកស្ទួយជីវភាពគ្រួសារ និងសង្គមជាតិ។

លោកក៏បានក្រើនរំលឹកដល់សិស្សានុសិស្សឱ្យចៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗ តាមរយៈការចូលរួមលេងកីឡា និងប្រើប្រាស់អ៊ីនធឺណែត និងបណ្ដាញសង្គមដោយប្រយ័ត្នប្រយែង ដើម្បីប្រយោជន៍នៃការសិក្សារៀនសូត្រ និងការស្រាវជ្រាវ និងបានស្នើសុំលោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀនបន្តយកចិត្តទុកដាក់រួមគ្នា ដើម្បីលើកកម្ពស់គុណភាពអប់រំនៅមូលដ្ឋានយើងទាំងអស់គ្នា៕

No comments:

Post a Comment

Pages