ករណីកាប់ប្លន់យកម៉ូតូ នៅមហាវិថីឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ករណីកាប់ប្លន់យកម៉ូតូ នៅមហាវិថីឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌស្រាវជ្រាវបង្ក្រាបបានហើយ




 ដោយអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ដែលប្រព្រឹត្តបទល្មើស០២ករណី។


១-ឈ្មោះ ភឿង វុធឌី ភេទ ប្រុស ជនជាតិខ្មែរ។

២-ឈ្មោះ ធី សុថា ហៅ ញ៉ាញ់ ភេទ ប្រុស។

៣-ឈ្មោះ អ៊ុច សូលីម៉ាទូស៊ីង្ស ភេទ ប្រុស។

៤-ឈ្មោះ សរ ដេវីត ហៅ សេម ភេទ ប្រុស។

៥-ឈ្មោះ ស្រ៊ី គីមសៀ ភេទ ប្រុស។

៦-ឈ្មោះ នឿន វាសនា ភេទ ប្រុស។


ករណីទី១៖ ប៉ុនប៉ងឃាតកម្ម និងកា ..;ប់ និងចា ..;ក់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភ្នំពេញ ១LQ-៥៧២១ មិនបានសម្រេច ប្រព្រឹត្តនៅចំណុច មហាវិថីឈ្នះឈ្នះ ក្រុម១៤ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៤:៤០ នាទី (ជនរងគ្រោះរងរបួ ..;សធ្ងន់ធ្ងរ)។

  

ករណីទី២ ៖ ធា ..;ក់ និងកា ..;ប់ប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ផ្លាកលេខភ្នំពេញ១LM-៤៧១១ នៅចំណុចមុខស្ថានប្រេងឥន្ទនៈកាល់តិច ផ្លូវបេតុង៣០ម៉ែត្រ ស្ថិតនៅភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០២:៣០នាទី ។


វត្តុតាងចាប់យក: ម៉ូតូចំនួន០៥គ្រឿង។


បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕





No comments:

Post a Comment

Pages