សត្វក្របីវាត់បុរសម្នាក់ជាច្រើនកន្លែងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សត្វក្របីវាត់បុរសម្នាក់ជាច្រើនកន្លែងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម



 

ខេត្តបាត់ដំបង! បុរសម្នាក់ត្រូវបានសត្វក្របីវាត់ធ្លាយសាច់ជាច្រើនកន្លែងបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅចំនុចក្រុមទី២៣ ស្ថិតក្នុងភូមិអូរតាគី​ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។


សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រឹទ្ធ រ៉ែន ( ហៅ.រី​ ) ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកឃ្វាលសត្វក្របីស្នាក់នៅក្នុងកសិដ្ឋានចិញ្ចឹមសត្វក្របីរបស់ម្ចាស់ឈ្មោះ គឹម សួរ ភេទប្រុស អាយុ៦០ឆ្នាំ.រស់នៅភូមិអូរតាគី.ឃុំអូរតាគី​ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលនៅមុនពេលកើតហេតុ ជនរងគ្រោះបានដេញសត្វក្របីចូលក្រោល ភ្លាមនោះក៏ស្រាប់តែវាដេញវាត់យកវាត់យកអោយរងរបួសជាច្រេីនកន្លែងបណ្តាលអោយស្លាប់តែម្តង។ 


ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី។


No comments:

Post a Comment

Pages