រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យបញ្ឈប់ការកាត់តរូបភាព ដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាមួយចំនួនដែលមិនសមគួរ ពាក់ព័ន្ធនឹងការសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យបញ្ឈប់ការកាត់តរូបភាព ដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាមួយចំនួនដែលមិនសមគួរ ពាក់ព័ន្ធនឹងការសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ

 

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានគូសបញ្ជាកតាមបណ្តាញសង្គមការងារផ្លូវការនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ ថា ចំណុចមួយនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ធ្វើជាសាក្សី ចែងអំពីការប្តេជ្ញាចិត្តរបស់ភាគីកម្ពុជានិងថៃ ក្នុងការបន្ថយភាពតានតឹង ស្តារទំនុកចិត្ត និងទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ 

ថ្នាក់ដឹកនាំខាងលើ បានបន្តថា ដើម្បីសម្រេចបាន និងពង្រឹងគោលបំណងទាំងនេះ កម្ពុជាថៃបានឯកភាពចំពោះជំហានដូចខាងក្រោម ដើម្បីធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព និងស្តារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែន ដើម្បីកាត់បន្ថយភាពតានតឹង… ដោយភាគីទាំងពីរ «ជៀសវាងការចែកចាយ ឬផ្សព្វផ្សាយព័ត៌មានមិនពិត ការចោទប្រកាន់ការអះអាងដោយគ្មានភស្តុតាង និងវោហាសាស្ត្រដែលបង្កគ្រោះថ្នាក់ ទាំងតាមបណ្តាញផ្លូវការរបស់រដ្ឋាភិបាល ឬវេទិកាក្រៅផ្លូវការ ដើម្បីបន្ថយភាពតានតឹង កាត់បន្ថយសតិអារម្មណ៍អវិជ្ជមានរបស់សាធារណជន និងលើកកម្ពស់បរិយាកាសអំណោយផលដល់ការសន្ទនាដោយសន្តិវិធី»។ 

ក្នុងនាមក្រសួងព័ត៌មាម ឯកឧត្តម នេត្រ ភក្រ្តា បានស្នើសាធារណជនចូលរួមក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទាំងអស់គ្នា។ ក្រសួងព័ត៌មានបាននិងកំពុងដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនៅទូទាំងប្រទេសចាប់តាំងពីខែមេសា ឆ្នាំ២០២៥ មក។ ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ យើងទាំងអស់គ្នា មិនត្រូវបង្កើតព័ត៌មានក្លែងក្លាយ មិនផ្សព្វផ្សាយ និងមិនចែករំលែកព័ត៌មានក្លែងក្លាយ! ការផ្តល់ព័ត៌មានពិតនឹងធ្វើឱ្យប្រជាពលរដ្ឋមានមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ។ 

ជាមួយគ្នានេះ ឯកឧត្តម ក៏បានសូមស្នើសុំអ្នកលេងបណ្តាញសង្គមបញ្ឈប់នូវការកាត់តរូបភាពដែលមានលក្ខណៈជេរប្រមាថ ឬការប្រើប្រាស់ភាសាមួយចំនួនដែលមិនសមគួរ។ សូមចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរនេះទាំងអស់គ្នាដើម្បីសន្តិភាព។

យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ផ្នែកទី៣ ទាក់ទងនឹងសុក្រឹតភាពនៃព័ត៌មានចែងថា៖ ១-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ (ទាំងអ្នកសារព័ត៌មានអាជីព អ្នកផលិតមាតិកា អ្នកសរសេរប្លុក អ្នកសារព័ត៌មានគ្មានអង្គភាព អ្នកសារព័ត៌មានពលរដ្ឋ អ្នកមានប្រជាប្រិយលើបណ្តាញសង្គមជាដើម) ត្រូវឈរលើការពិត និងបង្ហាញព័ត៌មានពិត ចៀសវាងការផ្សាតយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ ព័ត៌មានមានលក្ខណៈខុសពីការពិត។ ២-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មានត្រូវ (ក) ចូលរួមទប់ស្កាត់ ប្រឆាំងនឹងការផលិត និងផ្សព្វផ្សាយដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ ព័ត៌មានភាន់ច្រឡំ (ខ) ផ្សាយតែព័ត៌មានពិត មានប្រភពច្បាស់លាស់ និងបានផ្ទៀងផ្ទាត់ប្រភពត្រឹមត្រូវ (គ) ផ្ទៀងផ្ទាត់ឡើងវិញ និងកែតម្រូវក្នុងករណីបានចុះផ្សាយខុស ឬផ្សាយដោយភាន់ច្រឡំ (គ) រក្សាការសម្ងាត់នៃប្រភព (ឃ) ធានាតុល្យភាពព័ត៌មានប្រកបដោយសច្ចភាព យុត្តិធម៌ និងមិនលម្អៀង។ ៣-អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ត្រូវចៀសវាង (ក) ការចុះផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬធ្វើការចោទប្រកាន់ដែលមិនមានភស្តុតាងគ្រប់គ្រាន់ និងច្បាស់លាស់ (ខ)កាឡៃព័ត៌មានតាមរូបភាព។









No comments:

Post a Comment

Pages