លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួម ពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួម ពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ


 សៀមរាប ៖ នៅរសៀលថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០២:០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។ ដោយបានការអញ្ជើញចូលរួមពី លោកប្រធាន អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកស្នងការនគរបាលខេត្តឧត្តរមានជ័យ លោក លោកស្រីស្នងការរង លោកនាយការិយាល័យដែលពាក់ព័ន្ធ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ព្រមទាំងសិក្ខាកាម សរុបចំនួន ១៨០នាក់ ស្រី ៣៥នាក់ផងដែរ។


ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានមតិស្វាគមន៍ និងលើកឡើងអំពីស្ថានភាពទូទៅ រួមទាំងលទ្ធផលដែលសម្រេចបានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនាពេលកន្លងមក។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានវាយតម្លៃខ្ពស់ ចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ប្រកបដោយលទ្ធផលល្អប្រសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់គ្រូបង្គោលតាមជំនាញទាំងអស់ ដែលបានផ្តល់នូវទ្រឹស្តី រួមទាំងបទពិសោធន៍ល្អៗ ដល់សិក្ខាកាមឲ្យយល់ដឹងកាន់តែច្បាស់ពីតួនាទីភារៈកិច្ច ដើម្បីជាមូលដ្ឋានក្នុងការបំពេញកិច្ចការងារជំនាញ។


ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានឡើងអានរបាយការណ៍ ស្តីពីលទ្ធផល នៃកិច្ចការសិក្សារយៈពេលខ្លីរបស់សិក្ខាកាមទាំងអស់ ជូនដល់គណៈធិបតីជ្រាប អំពីមេរៀនអនុវត្តការងារជំនាញជាក់ស្តែងនៅមូលដ្ឋាន សម្រាប់ឲ្យសិក្ខាកាមយកទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍លើកឡើងដោយផ្តល់នូវបទពិសោធន៍ល្អៗជាច្រើន ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីជាទុន និងជាចំណេះដឹង សម្រាប់យកទៅប្រើប្រាស់ក្នុងពេលបំពេញភារកិច្ចការងារឲ្យចំទិសដៅ។ លើនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានណែនាំបន្ថែមដល់សិក្ខាកាមទាំងអស់ ត្រូវគោរពវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈនគរបាលជាតិឲ្យបានខ្ជាប់ខ្ជួន និងត្រូវខិតខំបំពេញការងារដោយភាពអំណត់អត់ធ្មត់ខ្ពស់ ពិសេសមន្រ្តីនគរបាលនៅតាមមូលដ្ឋាន ដែលជាអ្នកនៅជិតប្រជាពលរដ្ឋបំផុតក្នុងការផ្តល់សេវាសាធារណៈនានា ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើយ៉ាងណាឲ្យស្របទៅតាមគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់បម្រើផលប្រយោជន៍ និងក្ដីសុខប្រជាពលរដ្ឋ៕








No comments:

Post a Comment

Pages