លោកផ្កាយ១ សុខ សុីថា និង បក្ខពួកបានប្រើហិង្សាលើបុរសពីរនាក់បងប្អូនបង្កើត បណ្តាលឱ្យម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រីឯម្នាក់ទៀតត្រូវពួកគេចាប់ជាន់ករដកទូរស័ព្ទក្នុងករណីជម្លោះព្រំដី!!! - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

លោកផ្កាយ១ សុខ សុីថា និង បក្ខពួកបានប្រើហិង្សាលើបុរសពីរនាក់បងប្អូនបង្កើត បណ្តាលឱ្យម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រីឯម្នាក់ទៀតត្រូវពួកគេចាប់ជាន់ករដកទូរស័ព្ទក្នុងករណីជម្លោះព្រំដី!!!



 ខេត្តកណ្តាល៖ រឿងរ៉ាវដ៏គួរឱ្យរន្ធត់មួយបានធ្វើឱ្យជនរងគ្រោះពីរនាក់បងប្អូនបង្កើតត្រូវបាន លោកប៉ូលិសផ្កាយ១នៃក្រសួងមហាផ្ទៃនិងបក្ខពួកជាច្រើននាក់ទៀត បានប្រើហិង្សាយ៉ាងសាហាវឃោឃៅព្រៃផ្សៃបំផុតដែលបានបណ្តាលឱ្យលោកពូម្នាក់រងរបួសនឹងផ្លែកាំបិតយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតត្រូវបានក្រុមនេះចាប់ជាន់ករ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០២៥ ស្ថិតនៅ ភូមិ ព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រនៃខេត្តកណ្តាល។


សូមជម្រាបថា ក្នុងករណីនេះ មានជនរងគ្រោះ ចំនួន០២នាក់គឺ៖

១.ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ  ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល (រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង) និង

២.ឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ  ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិឃុំជាមួយគ្នា។


-ចំណែកជនសង្ស័យ ចំនួន ០៥នាក់, ឃាត់ខ្លួនបាន០៤នាក់ និងគេចខ្លួន ០១នាក់គឺ៖

១. លោកផ្កាយ១ សុខ សុីថាភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នគរបាល មានទីលំនៅបច្ចុប្បន្ន : ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល។(ជនដៃដល់) បានរត់គេចខ្លួន ។

២.ឈ្មោះ សយ សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅ ភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ។

៣.ឈ្មោះ ញ៉េប ស្រួន ហៅក្រៅ ទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។

៤.ឈ្មោះ យឹម សំនៀង ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ។

៥.ឈ្មោះ វណ្ណី ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន : ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។


យោងតាមការបញ្ជាក់របស់ជនរងគ្រោះ ជឹម ស៊ីថា ត្រូវជាប្អូនបង្កើតរបស់ឈ្មោះ ជឹម ធឿន  បានបំភ្លឺថា ជនរងគ្រោះបានកាន់កាប់ដីនិងអាស្រ័យផលនៅលើដីមួយកន្លែងនៅតាមបណ្តាយព្រែកថោង ដែលសព្វថ្ងៃនេះស្ថិតនៅភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ជាង ៣០ឆ្នាំមកហើយដែលមានព្រំម្ខាងជាប់នឹងដីរបស់ឈ្មោះ ផល្លា និងម្ខាងទៀតជាប់តាមបណ្តាយព្រែកថោង ។


មកដល់ថ្ងៃទី១៦.១១.២០២៥ វេលាម៉ោងប្រហែល ១២.០០នាទី ជនរងគ្រោះឈ្មោះ ជឹម ធឿន បានទូរសព្ទមកខ្លួនថា ឃើញមានគេមកបោះបង្គោលរបងជាប់និងដីរបស់គាត់ ភ្លាមនោះខ្លួននិងបងឈ្មោះ ជឹម ធឿន បាននាំគ្នាទៅមើល ក៏បានឃើញក្រុមជនសង្ស័យមានគ្នាប្រហែល០៤នាក់ បាននាំគ្នាទាញខ្សែវាស់ចូលក្នុងដីបងខ្លួនឈ្មោះ ជឹម ធឿន ភ្លាមនោះបងខ្លួន បានចូលទៅឃាត់មិនអោយពួកគេធ្វើ ដោយប្រាប់បន្ថែមថា ធ្វើតែត្រឹមបង្គោលចាស់ទៅបានហើយ បន្ទាប់មកពួកគេបានឈប់ហើយវិលត្រឡប់ទៅផ្ទះរៀងខ្លួន។


លុះស្អែកឡើងថ្ងៃទី ១៧.១១.២០២៥ វេលាម៉ោង ០៨.៤០នាទី បងខ្លួនឈ្មោះ ជឹម ធឿន បានទូរស័ព្ទមកប្រាប់ថា មានគេដកបង្គោលព្រំដីចាស់ចោលរួចវាស់បោះបង្គោលចូលក្នុងដីរបស់គាត់ ឮភ្លាមខ្លួនបានជិះម៉ូតូដល់ឃើញមានគេដកបង្គោលព្រុំដីរបស់បងខ្លួនពិតមែន បន្ទាប់មក

ជនសង្ស័យឈ្មោះ សុខ ស៊ីថា បានស្រែកមកសួរបងខ្លួនថា បើដីនេះជារបស់បងនឹងមានប្លងបញ្ជាក់ពីសាលាក្រុងឬអត់ បងខ្លួនឈ្មោះ ជឹម ធឿន តបទៅវិញថា ដីតាមបណ្តាយព្រែកនេះខ្លួនគ្មានប្លង់ទេតែខ្លួនកាន់កាប់តាំងពីសល់ពីសង្គមមកម្លេះ 

ហើយខ្លួនបាននិយាយបន្ថែមថា បើដីបងឯងមានប្លង់ដល់ចំណីព្រែក បងឯងយកដីនេះចុះ ភ្លាមនោះឈ្មោះ សុខ ស៊ីថា បានខឹងច្រឡោតហើយថែមទាំងបញ្ជាឲ្យកូនចៅដកបង្គោលចាស់ចេញ ឃើញសភាពមិនស្រួលខ្លួនបានទាញទូរស័ព្ទមមកទាញថត ស្រាប់តែជនសង្ស័យឈ្មោះ សុខ ស៊ីថា ស្ទុះមកវាយតែខ្លួនគេចផុតក៏ដួលទៅលើដី បន្ទាប់មកជនសង្ស័យឈ្មោះ សុខ ស៊ីថា បានទាញកាំបិតផ្គាកកាប់បងខ្លួនឈ្មោះ ជឹម ស៊ីថា តែបងខ្លួនចាប់ទាន់ក៏ប្រឹងប្រទាញប្រទុងរហូតរបួសចេញឈាមត្រង់ក្រោមសាច់ដុំដៃខាងឆ្វេង ពេលនោះកូនចៅរបស់ជនសង្ស័យម្នាក់បានចាប់ខ្លួនដួលទៅលើដីដើម្បីដណ្តឹមយកទូរស័ព្ទពីខ្លួនតែយកមិនបាន។ រួចខ្លួនបាននាំបងខ្លួនឈ្មោះ ជឹម ធឿន ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកព្រែកលួង និងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកតាកូវ។ ក្រោយទទួលបានបណ្តឹងកម្លាំងជំនាញសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ បានចុះនាំខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលមានឈ្មោះ សយ សារឿន ឈ្មោះ ញ៉េប ស្រួន ឈ្មោះ យឹម សំនាង ឈ្មោះ វណ្ណី ដារ៉ា យកមកសាកសួរ ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា រត់គេចខ្លួនបាត់។

ហើយបច្ចុប្បន្ន ជនរងគ្រោះ លោក ជឹម ធឿន បាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា(ពេទ្យធំធំ១៧៩)។


ក្នុងករណីហិង្សាខាងលើនេះ អ្នកសារព័ត៌មានយើង មិនអាចសុំការពន្យល់ពី លោកផ្កាយ១ សុខ សុីថា បាននៅឡើយទេ ហើយអ្នកសារព័ត៏មានយើងនឹងរងចាំការផ្សាយជូនអ្នកពាក់ពន្ធ័នៅរៀងរាល់ម៉ោងធ្វើការ តាមរបបសារព័ត៌មាន។



No comments:

Post a Comment

Pages