ថ្ងៃសុក្រ១កើត ខែមគិសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងជាប្រធានក្រុមការងារ (PST) និងសហការីជាសមាជិក (PST)រដ្ឋាករទឹកបាត់ដំបង បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំ (Steering Committee) លើកទី៦ នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) និងលើកទី២ នៃគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASAC) ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងការពិនិត្យលើវឌ្ឍនភាពគម្រោង ក៏ដូចជាធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ លើការងារមួយចំនួន រួមមាន រាយការណ៍ពីវឌ្ឍនភាព បញ្ហាប្រឈមនានា និងការពិភាក្សាកម្រិតគោលនយោបាយនៃការអនុវត្តគម្រោងខាងក្រោម
១. វឌ្ឍនភាព និងបញ្ហាប្រឈមរបស់អង្គភាពគ្រប់គ្រងគម្រោង-១ (PMU-1)
២. វឌ្ឍនភាពនៃការធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិស្ដីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ
៣. វឌ្ឍនភាព និងបញ្ហាប្រឈមរបស់អង្គភាពគ្រប់គ្រងគម្រោង-២ (PMU-2)
៤. វឌ្ឍនភាពនៃការសិក្សាកំណត់តម្លៃសេវាទឹកកខ្វក់ និងកិច្ចដំណើរការរៀបចំការបញ្ចូលតម្លៃសេវាទឹក កខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាត
ដឹកនាំកិច្ចប្រជុំពិភាក្សា ក្រោមអធិបតីភាពសហប្រធានអង្គប្រជុំ ឯកឧត្តម ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ។
សមាសភាពចូលរួមមានក្រុមការងារអន្តរក្រសួង ស្ថាប័ន អង្គភាពពាក់ពន្ធ ដែលបានប្រព្រឹត្តធ្វើឡើងនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។



















No comments:
Post a Comment