សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស

(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រម​ទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត។

ពិធីនាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចក្រឡាហោម ស ខេង ព្រមទាំងប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រៃវែង សមាជិកបក្សនៅក្នុងខេត្តសរុ​ប​ជាង១ពាន់នាក់។

លោក ស្បោង សារ៉ាត់ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បាន​លើក​បង្ហាញនូវការវិវឌ្ឍជាច្រើនដំណាក់កាលនៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជន​កម្ពុជាក្នុង​ខេត្តព្រៃវែងតាំងពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ មន្ទីរ​គណៈ​កម្មាធិការគណបក្សប្រជាជន​កម្ពុជា ត្រូវបានផ្លាស់ប្តូរទីតាំង កែលំអ សាងសង់​ពង្រីក ព្រមទាំងបំពាក់បរិក្ខានានាជាបន្តបន្ទាប់ឆ្លើយតបទៅនឹងការវិវឌ្ឍរបស់សង្គម​ក៏​ដូចជាសេចក្តីត្រូវការជាចាំបាច់ក្នុងការប្រើប្រាស់របស់សមាជិក សមាជិកាបក្សនៅក្នុង​ខេត្ត។

លោក ស្បៀង សារ៉ាត បានឱ្យដឹងថា នៅខែកញ្ញា ឆ្នាំ២០២៤ លោកអភិសន្តិបណ្ឌិត ស សុខា បានផ្តួចផ្តើមជួសជុល និងសាង់សង់ជាថ្មីឡើងវិញ នូវអគារសាលប្រជុំចាស់ឱ្យ​ប្រែ​ក្លាយជាអគារថ្មីមានលក្ខណៈទំនើប និងបំពេញបានគ្រប់តម្រូវការការងាររបស់​គណ​បក្សខេត្ត ដែលរួមមានកន្លែងប្រជុំធំអាចផ្ទុកសមាសភាពចូលរួមបានចំនួន ១ ២៣២នាក់ និងមានសាលប្រជុំតូច កន្លែងទទួលភ្ញៀវជាតិ អន្តរជាតិ កន្លែងបំពេញ​ការ​ងាររបស់ថ្នាក់ដឹកនាំ ដែលអគារទាំងមូលមានទទឹង ៧៤ម៉ែត្រ បណ្ដោយប្រវែង ៩៩ម៉ែត្រ ។

ក្រៅពីការជួសជុលរាល់សមិទ្ធផលនានាដែលមានពីមុនកន្លងមក និងការសាងសង់​អគារ​សាលប្រជុំថ្មីហើយនោះ អភិសន្តិបណ្ឌិត ស សុខា បានបំពាក់ឧបករណ៍នានា​សម្រាប់​ការបណ្តុះបណ្តាលភាសាបរទេសវិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា ដល់មន្ត្រី​រាជការ សមាជិកគណបក្ស ប្រជាពលរដ្ឋ អាជីវករ យុវជន សិស្សានុសិស្សដែល​មាន​បំណងចង់សិក្សា ក៍ដូចជាការរៀបចំជាថ្មីឡើងវិញ ទីធ្លាក្នុងបរិវេណគណៈកម្មាធិការ
គណបក្សខេត្តឱ្យកាន់តែមានភាពទូលាយ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់បម្រើឱ្យ​ការ​ប្រើប្រាស់ មានផ្លូវបេតុង និងអ៊ុតកៅស៊ូជាថ្មីឡើងវិញ ការរៀបចំរបង និងក្លោងទ្វារជាថ្មី ចំណតយានយន្ត ដែលទាំងអស់នេះនឹងបម្រើដល់ក្នុងពេលយុទ្ធនា និងការប្រារព្ធ​នូវ​រាល់​ព្រឹត្តិការណ៍ធំៗនានារបស់គណបក្សទៀតផង។

No comments:

Post a Comment

Pages