រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសមម្រួលអចិន្រ្តៃយ៍ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសមម្រួលអចិន្រ្តៃយ៍

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ រសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងគណៈកម្មាធិការសម្របសមម្រួលអចិន្រ្តៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ពិធីនេះក៏មានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការ តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មេបញ្ជាការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី-ខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត សមាជិក សមាជិកាលេខាធិការដ្ឋាន ក្រុមការងារពិសេស ក្រុមការងារចល័តចម្រុះ ប្រធានស្ថានីយជញ្ជីងអចល័ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនក្នុងឆ្នាំ២០២៥ និងទិសដៅ២០២៦ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយសម្រាប់ពង្រឹងការអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសសទម្ងន់កម្រិតកំណត់។

ជាលទ្ធផលនៃការអនុវត្តការងារក្នុងឆ្នាំ២០២៥ គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យរថយន្តដឹកជញ្ជូនចំនួន ៣ ០៩៧ ១៣៧ គ្រឿង ក្នុងនោះរថយន្តផ្ទុកមិនលើសចំនួន ២ ៣៥៨ ៣២៤គ្រឿង រថយន្តលើសក្នុងកម្រិតអនុគ្រោះចំនួន ៧៣៧ ៥២២គ្រឿង និងរថយន្តដែលបានពិន័យមានចំនួន ១ ២៩១គ្រឿង ដែលមានការថយចុះ ៥៩% ប្រសិនប្រៀបធៀបទៅនឹងចំនួនរថយន្តពិន័យនៅក្នុងឆ្នាំ ២០២៤ ដែលបានពិន័យចំនួន ២ ០៥១គ្រឿង។

ថ្លែងក្នុងអង្គពិធី លោករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលជាសមាជិក សមាជិកា នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ គណៈអភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាន និងបញ្ជាការដ្ឋានរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធ ដែលបានចូលរួមផ្តល់កិច្ចសហការ និងអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តីក៏បានកំណត់ទិសដោជំរុញឱ្យក្រុមការងារពិសេស និងក្រុមចល័តចម្រុះក្រសួងបន្តចុះចាប់ និងត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលគេចវេសពីស្ថានីយជញ្ជីងអចល័តនៅក្នុងភូមិសាស្ត្ររាជធានី ខេត្តទូទាំងប្រទេស និងធ្វើទំនើបកម្ម ប្រព័ន្ធជញ្ជីងវៃឆ្លាត និងប្រព័ន្ធកាមេរ៉ា (CCTV) គ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ ដើម្បីត្រួតពិនិត្យតាមដាន នៃការអនុវត្តការងារ។

លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់បន្តរួបរួមគ្នាពង្រឹងកិច្ចសហការ និងខិតខំប្រឹងប្រែង បំពេញភារកិច្ចឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យមានប្រសិទ្ធភាពខ្ពស់ និងសូមអំពាវនាវដល់គ្រប់ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ បន្តជួយជំរុញការទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់ដើម្បីចូលរួមការពារផ្លូវថ្នល់ ស្ពាន ដែលជាទ្រព្យសម្បត្តិរបស់យើងទាំងអស់គ្នាឱ្យកុំឱ្យខូចខាតមុនអាយុកាលកំណត់ ក៏ដូចជាកាត់បន្ថយការចំណាយថវិការបស់រដ្ឋលើការជួសជុល និងថែទាំ៕

No comments:

Post a Comment

Pages