សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

(កំពង់ចាម)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់នោះទេ ហើយរាជរដ្ឋាភិបាលកំពុងធ្វើវិសោធនកម្មច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបានតម្លើងកម្រិតទម្ងន់នៃការដឹកជញ្ជូនដល់ក្រុមហ៊ុនដឹកជញ្ជូនហើយ សូមម្ចាស់អាជីវកម្មទាំងអស់ចូលរួមគោរពច្បាប់ទាំងអស់គ្នា កុំដឹកលើសកម្រិតកំណត់នៃច្បាប់។

ថ្លែងនាឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម) នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវបន្តពង្រឹងប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពរបស់ស្ថានីយជញ្ជីងត្រួតពិនិត្យទម្ងន់ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះយាន្តយន្តដឹកជញ្ជូនលើកកម្រិតកំណត់។

ពាក់ព័ន្ធនឹងការដឹកជញ្ជូននេះដែរ សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សម្រាប់ការដឹកជញ្ជូនធ្វើមិចសូមជួយថែរក្សាទាំងអស់គ្នា ពិតណាស់ក្រុមហ៊ុនដឹកជញ្ជូនត្រូវការចំណេញ ប៉ុន្តែត្រូវចំណេញនៅក្នុងក្របខណ្ឌដែលច្បាប់អនុញ្ញាត ហើយច្បាប់ធ្វើឡើងមិនមែនដើម្បីគៀបករប្រជាជននោះទេ ច្បាប់ធ្វើឡើងដើម្បីរក្សាតុល្យភាពឈ្នះឈ្នះ អ្នកដឹកទំនិញក៏អាចដឹកបាន»។

សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីច្បាប់ស្ដីពីការដឹកជញ្ជូន ដោយបញ្ជាក់ថាច្បាប់ថ្មីនេះបានតម្លើងគីឡូក្នុងការដឹកជញ្ជូនពី ៤០តោន ដល់ ៥០តោន ដោយសារផ្លូវយើងមានគុណភាពល្អ ហើយការតម្លើងនេះបានជួយសម្រួលការដឹកជញ្ជូនទៅដល់អ្នកដឹកជញ្ជូនហើយ ដូចនេះសូមឱ្យអ្នកដឹកជញ្ជូនទាំងអស់ជួយថែរក្សាផ្លូវផង កុំតម្លើងទំនិញរហូតលើសកម្រិតកំណត់នៃច្បាប់ យើងត្រូវចូលរួមថែរក្សាផ្លូវទាំងអស់គ្នា។

ជាមួយគ្នានោះសម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការពង្រឹងនូវការងារត្រួតពិនិត្យលើការដឹកជញ្ជូនផងដែរ ដោយសម្តេចបានស្នើរឱ្យការអនុវត្តន៍លើការងារត្រួតពិនិត្យរថយន្ដដឹកជញ្ជូនលើសទម្ងន់កំណត់ ត្រូវប្រកបដោយចីរភាព ហើយត្រូវកំណត់ឱ្យបានច្បាស់ធ្វើយ៉ាងណាដើម្បីថែរក្សាផ្លូវឱ្យបានល្អ។

សម្ដេចមហាបវរមហា ហ៊ុន ម៉ាណែត បានបន្ថែមថា ត្រូវពិនិត្យឱ្យច្បាស់ចំពោះក្រុមហ៊ុនដឹកជញ្ជូន បើមិនដូចនេះទេផ្លូវដែលរាជរដ្ឋាភិបាលធ្វើដើម្បីមនុស្សរាប់លាននាក់ប្រើនឹងអាចខូច ហើយការវិនិយោគរបស់រដ្ឋ មិនថាជាកម្ចី មិនថាជាថវិកាបដិភាគរបស់រដ្ឋ គឺសុទ្ធតែជាថវិកាដែលរដ្ឋត្រូវទទួលខុសត្រូវសម្រាប់ប្រជាជនប្រើប្រាស់ ហើយត្រូវចូលរួមថែរក្សាទាំងអស់គ្នា៕

No comments:

Post a Comment

Pages