ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ដុះបណ្ដាលពីការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ នៅខេត្តកំពត - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បណ្ដុះបណ្ដាលពីការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ នៅខេត្តកំពត

(កំពត)៖ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង លោក មឿង គង្គា អភិបាលរងនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ” ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិក មកពីមន្ទីរជុំវិញខេត្ត រដ្ឋបាលថ្នាក់មូលដ្ឋាន និងកងរាជអាវុធហត្ថ ខេត្តកំពត សរុបប្រមាណ ៨០រូប នៅសណ្ឋាគារ ខាសល បេវ្យូ រីសត & ស្ប៉ា ខេត្តកំពត។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹង និងលើកកម្ពស់ការអនុវត្តអនាម័យសាយប័រ (cybersecurity hygiene) ដល់សិក្ខាកាម ដើម្បីបង្កើតទម្លាប់ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព កាត់បន្ថយហានិភ័យពីឧក្រិដ្ឋកម្មសាយប័រ និងការឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការការពារខ្លួន និងការពារព័ត៌មានសំខាន់របស់ស្ថាប័ន។ លើសពីនេះ វគ្គបណ្ដុះបណ្ដាលក៏មានគោលបំណងជំរុញឱ្យសិក្ខាកាមក្លាយជាអ្នកផ្សព្វផ្សាយចំណេះដឹង និងរួមចំណែកបង្កើតវប្បធម៌សុវត្ថិភាពសាយប័រនៅក្នុងស្ថាប័នផងដែរ។

បន្ថែមលើនេះ វគ្គបណ្ដុះបណ្ដាលបានផ្ដោតលើការបង្កើតទម្លាប់ល្អលើប្រព័ន្ធអនឡាញ ការការពារគណនី និងឧបករណ៍ឌីជីថល ដោយរួមមានការបង្កើតពាក្យសម្ងាត់រឹងមាំ ការប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ពីរជំហាន (2FA) ការរៀបចំសុវត្ថិភាពលើកម្មវិធី Telegram ការប្រើប្រាស់បណ្ដាញ WiFi ប្រកបដោយសុវត្ថិភាព និងការការពារគណនី Mobile Banking។

លើសពីនេះ សិក្ខាកាមក៏បានសិក្សាអំពីល្បិចកល និងបច្ចេកទេសដែលជនឆបោកប្រើប្រាស់ ដូចជា ការបន្លំយកព័ត៌មាន (phishing), ការក្លែងបន្លំអត្តសញ្ញាណ (impersonation), ការឆបោកដោយប្រើស្នេហា (pig butchering / romance scam) និងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Deepfake) ព្រមទាំងវិធានការការពារខ្លួន និងការឆ្លើយតបបឋមនៅពេលជួបប្រទះឧប្បត្តិហេតុសាយប័រ។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសាយប័រ និងការកសាងវប្បធម៌សុវត្ថិភាពឌីជីថលនៅតាមក្រសួង-ស្ថាប័នរដ្ឋ និងរដ្ឋបាលមូលដ្ឋាន ដើម្បីរួមចំណែកកសាងសង្គមឌីជីថលដែលមានសុវត្ថិភាព និងភាពជឿទុកចិត្ត៕

No comments:

Post a Comment

Pages