អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ - គេហទំព័រ រី​ វណ្ណា វីធីវីហតញ៉ូស៍
www.ryvannavtvhotnews.com.kh / សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Post Top Ad

Your Ad Spot

អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ដើម្បីរកដំណោះស្រាយដោយសន្តិវិធី និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើ


ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបជាមួយប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ ធ្វើការពិនិត្យ និងរកដំណោះស្រាយដោយសន្តិវិធី លើការកាន់កាប់ទន្រ្ទានដីរដ្ឋយកមកគ្រប់គ្រង ក្នុងដែនគម្របព្រៃឈើភ្នំជ្រូកនាពេលកន្លងមក ស្ថិតក្នុងភូមិដីក្រហមសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីធ្វើការទប់ស្កាត់មិនឱ្យមានការកាន់កាប់ និងទន្រ្ទានបំផ្លាញធនធានព្រៃឈើធម្មជាតិរបស់រដ្ឋបន្តទៀត។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថារាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់ គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី គឺជាកិច្ចការដែលមានការពាក់ព័ន្ធតួនាទីនិងការទទួលខុសត្រូវរបស់ ក្រសួងស្ថាប័ននៅក្នុងការតាក់តែងក្របខ័ណ្ឌគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ព្រមទាំងការត្រួតពិនិត្យការអនុវត្ត ដើម្បី ធានា បាននូវប្រសិទ្ធភាពនៃការអនុវត្តការងារនេះ ក្នុងនោះរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវ គោលការណ៍ វិធានការសំខាន់ៗ ដែលដាក់ចេញដោយក្រសួងស្ថាប័នពាក់ព័ន្ធ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់ការ ទន្ទ្រានដោយខុសច្បាប់លើដីនៅតំបន់ សហគមន៍ព្រៃឈើ ដីគម្របព្រៃឈើ និងដីតំបន់ការពារធនធានធម្មជាតិ ឬដីតំបន់ ការពារ អភិរក្ស ដើម្បីរំលោភបំពាន យក ធ្វើជាដីកម្មសិទ្ធិ ក្រោមហេតុផលខ្វះដីសម្រាប់អាស្រ័យផល ឬការបង្កបង្កើនផល និងគោលបំណង មួយចំនួនផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង អភិរក្ស ការពារ និងបាត់បង់ដីរបស់រដ្ឋ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានប្រសាសន៍ជម្រុញដល់អាជ្ញាធរមូលដ្ឋានត្រូវបន្តកិច្ចសហការជាមួយមន្ទីររៀប ចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ន្ធតំបន់សហគមន៍ ព្រៃឈើ ដីគម្របព្រៃឈើ និងដីតំបន់ការពារធនធានធម្មជាតិ ឬតំបន់ការពារ អភិរក្សស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រង និងការបំពេញតួនាទីភារកិច្ច ការទទួលខុសត្រូវរៀងៗខ្លួន ដោយជៀសវាងការឃុបឃិតគ្នាយកដីរដ្ឋ ឬដីរបស់ប្រជាពលរដ្ឋ នឹងត្រូវទទួលទោសធ្ងន់ធ្ងរបំផុតតែម្តង៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail

No comments:

Post a Comment

Pages